ព័ត៌មាន
នគរបាលខណ្ឌចំការមន បន្តផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រឿងញៀន បញ្ហាក្មេងទំនើង និងច្បាប់ចរាចរណ៍
ភ្នំពេញ ៖ នគរបាលខណ្ឌចំការមន បន្តអនុវត្តចុះផ្សព្វផ្សាយផលប៉ះពាល់គ្រឿងញៀន ការប្រើប្រាស់បារីអេឡិចត្រូនិច បញ្ហាក្មេងទំនើង នឹងណែនាំពីច្បាប់ចរាចរណ៍ដល់ ពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ទូលទំពូងទី០២ អោយមានការយល់ដឹងកាន់តែច្បាស់ ទូលំទូលាយ។
ការចុះផ្សព្វផ្សាយនេះដែរបានធ្វើឡើងនាព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៥នេះ ដឹកនាំដោយ លោកវរសេនីយ៍ត្រី តូ បុណ្យនុរាជ្យ អធិការរងខណ្ឌចំការមន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី២ ចុះធ្វើវេទិកាសាធារណៈ និងផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន បញ្ហាក្មេងទំនើង និងការបញ្ជ្រាបពីច្បាប់ចរាចរណ៍ផងដែរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ចុងក្រោយ អាជ្ញធរ បានសំណូមពរទៅកាន់ ឪពុកម្តាយ ត្រូវត្រួតពិនិត្យការសិក្សារបស់កូនៗ អោយបានជាប់ នឹងទូន្មានជៀសអោយឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយជាកូនល្អ សម្រាប់គ្រួសារ នឹងក្លាយជាយុវជនគម្រូរបស់សង្គម ហើយប្រសិនបើមានបញ្ហាអ្វីមួយនៅក្នុងមូលដ្ឋាន ត្រូវប្រញាប់រាយការណ៍ជូនអាជ្ញាធរ ដើម្បីអោយអាជ្ញាធរមានសមត្ថកិច្ចចុះអន្តរាគមន៍ទាន់ពេលវេលា ៕ អត្ថបទ ៖ កុម្ភៈ







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន7 days agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន