ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ ការចាប់យកបច្ចេកវិទ្យាឌីជីថលពិតជាមានភាពចាំបាច់ ក្នុងការសម្រេចចក្ខុវិស័យកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា៤.០ បានថ្លែងថា ការចាប់យកបច្ចេវិទ្យាឌីជីថល គឺពិតជាមានភាពចាំបាច់ខ្លាំងណាស់ ក្នុងការធ្វើឲ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។
នាឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាកម្ពុជា៤.០ លើកទី៤ ស្ដីពីភាពជាអ្នកដឹកនាំរបស់យុវជនក្នុងយុគសម័យឌីជីថល និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងមជ្ឈមណ្ឌលកម្ពុជា៤.០ និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកនូវគន្លឹៈស្តីពី ភាពជាអ្នកដឹកនាំ របស់យុវជនក្នុងយុគសម័យឌីជីថលជូនដល់សិស្សនិស្សិត នៃសាកលវិទ្យាល័យប៊ែលធីជាង ២០០០អង្គ/នាក់ ដោយបានផ្តោតសំខាន់លើការស្តារឡើងវិញ នៃវិស័យសេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩ គឺវិស័យឌីជីថលត្រូវបានមើលឃើញពីសក្តានុពល ក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ដោយមានការវិវត្តស្របទៅតាមនិន្នាការតំបន់ និងសាកល បានក្លាយជាចលករមួយដ៏សំខាន់ ដែលគាំទ្រដល់វិស័យសេដ្ឋកិច្ចទាំងពេលបច្ចុប្បន្ន និងអនាគត ។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមថា ឈរលើបរិបថនេះ ការបដិវត្តកម្មឌីជីថល គឺជាការចាប់យកជាប្រយោជន៍ ដើម្បីផលិតភាពសេដ្ឋកិច្ចកសាងសង្គមស៊ីវិល័យ ដែលពលរដ្ឋឌីជីថល អាចប្រើប្រាស់សេវាឌីជីថល ដោយមានជំនឿទុកចិត្ត និងមានសុវត្ថិភាពខ្ពស់ ។
ឯកឧត្តម បានសង្កត់ធ្ងន់ថា បដិវត្តកម្មឌីជីថល ជាផ្នែកមួយដ៏សំខាន់ សម្រាប់ជំរុញវឌ្ឍនៈភាព និងកសាងសេដ្ឋ កិច្ច-សង្គម ហើយរដ្ឋាភិបាលឌីជីថល និងតាមរយៈពង្រឹងវិសាលភាពនិងការកែសម្រួលសេវាសាធារណៈ ឲ្យកាន់តែមានតម្លាភាព ក៏ដូចជាការថែទាំសុខភាព ការអប់រំនិងការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ។
ក្នុងន័យនេះការពង្រីកវិសាលភាពនៃការចាប់យក បច្ចេកវិទ្យាឌីជីថល ពិតជាមានភាពចាំបាច់ខណៈពេលដែលរាជរដ្ឋាភិ បានកំណត់ទិសដៅ ក្នុងការកសាងសង្គមសេដ្ឋកិច្ច និងរដ្ឋាភិបាលឌីជីថល ដើម្បីសម្រេចបានចក្ខុវិស័យកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ និងឆ្នាំ២០៥០ ។
គួរបញ្ជាក់ថា នៅក្នុងវេទិកានោះមានការធ្វើបទឧទ្ទេសនាមលើប្រធានបទ ចំនួន២ រួមមាន៖ ទី១. ភាពជាអ្នកដឹកនាំរបស់យុវជន នៅក្នុងការកសាងសេដ្ឋកិច្ចឌីជីថល និងទី២. ការកសាងភាពធន់នៅ ក្នុងភាពជាអ្នកដឹកនាំ របស់យុវជនតាម រយៈការប្រើប្រាស់បច្ចេក វិទ្យាឌីជីថល ជាមួយនិងកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំឌីជីថល៖ កាលានុវត្តភាព និងបញ្ហាប្រឈមសម្រាប់យុវជន» ៕
អត្ថបទ បាន សុខរិទ្ធិ










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន7 days agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន