ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញប្រុងពាលីត្រៀមស្រោចស្រពព្រះសុគន្ធវារីថ្វាយនិងប្រគេនសម្តេចសង្ឃ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រុងពាលី ដើម្បីត្រៀមស្រោចស្រពព្រះសុគន្ធវារី ថ្វាយនិងប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះធ្វើឡើងនៅ វត្តបទុមវតី រាជវរារ៉ាម រាជធានីភ្នំពេញ។
បន្ទាប់ពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជាបានសព្វព្រះរាជហឬ ទ័យចេញព្រះរាជក្រឹត្យ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ត្រាស់បង្គាប់ថ្វាយព្រះឋានៈ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ឡើងជា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី១ ឡើងជា សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះវនរ័ត ណយ ប្រឹក ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី២ ឡើងជា សម្តេចព្រះពោធិវ័ង្ស សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ ឡើងជា សម្តេចព្រះវនរ័ត ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, និង សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ឡើងជាសម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា រួចមក រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រារព្ធព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី ថ្វាយនិង ប្រគេនជាផ្លូវការ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៣-១៤ ដែលប្រព្រឹត្តិទៅ នៅក្នុងវត្តបទុមវតីរាជវរារ៉ាម ក្នុងរាជធានីភ្នំពេញ។
ព្រះរាជកម្មវិធីនេះបានប្រព្រឹត្តិទៅតាម ទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទី១នៃព្រះរាជាពិធីស្រោចស្រពព្រះសុគន្ធវារី ថ្វាយនិងប្រគេន សម្តេចព្រះមហាសង្ឃរាជ-សម្តេចព្រះសង្ឃនាយក-សម្តេចព្រះសង្ឃនាយករង គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានការអញ្ជើញជាអធិបតី ដ៍ខ្ពង់ ខ្ពស់ពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្នុងនាមជាឧត្តមភរិយាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសអញ្ជើញដល់ទីអារាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញធ្វើពិធីប្រុងពាលី ដើម្បីជាកិច្ចបួងសួងសុំម្ចាស់ទឹកម្ចាស់ដី ផ្ដល់នូវសេចក្តីសុខចំរើន សំរាប់ការចាប់ផ្តើមដំណើរការព្រះរាជពិធីស្រោចស្រព ព្រះសុគន្ធវារី ថ្វាយនិងប្រគេន សម្តេចព្រះមហាសង្ឃរាជ-សម្តេចព្រះសង្ឃនាយក-សម្តេចព្រះសង្ឃនាយករង និងសម្តេចព្រះសង្ឃ គណៈមហានិកាយនៃ ព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញក្នុងកម្មវិធីបែបព្រះពុទ្ធសាសនា ជាបន្តបន្ទាប់ទៀត ជាពិសេសក្នុងកម្មវិធីចំរើនព្រះបរិត្ត នមស្ការ សមាទានសីល ដោយមានការយាងនិមន្ត ពីសម្តេចព្រះសង្ឃ ព្រះរាជាគណៈនិង ព្រះសង្ឃ ១០៨ ព្រះអង្គ។ ពិធីចំរើនព្រះបរិត្ត នមស្ការ សមាទានសីលនេះ និងនិមន្តសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្តមប្រឹក្សា គណៈសង្ឃនាយក គណៈមហានិកាយ នៃ ព្រះរាជាណាចក្រកម្ពុជា សម្តែងព្រះសទ្ធម្មវិសេសទេសនា ដើម្បីរំលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ដែលព្រះអង្គត្រាស់ដឹង នូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យ ដ៏វិសេសវិសាល បន្សល់ទុកអោយពុទ្ធបរិស័ទ គ្រប់ជំនាន់ គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន ដែលជាប្រទីបបំភ្លឺផ្លូវ ដល់មនុស្សលោកគ្រប់រូប ឱ្យប្រកាន់ខ្ជាប់នូវ អំពើល្អ អំពើជាកុសល លះបង់អំពើបាប អំពើជាអកុសល សាងនូវកុសលទាន តម្កល់ទុក សំរាប់អនាគតជាតិ។
សូមជម្រាបថា នៅកិច្ចបញ្ជប់នៃកម្មវិធី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា រួមជាមួយប្រតិភូមអមដំណើរបាន ប្រគេនទេយ្យទាន និង សាដក ដល់ព្រះសង្ឃទាំង១០៨អង្គ បន្ទាប់មកវេប្រគេន នូវ ទេយ្យទានទាំងអស់នោះ និង យំកិញ្ចិ ជាកិច្ចបញ្ជប់នៃពិធីថ្ងៃទីមួយ៕
អត្ថបទៈ សំ ងីម
















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន7 days agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន