ព័ត៌មាន
ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា មានភាពធន់ទោះបីសកលលោកកំពុងស្ថិតក្នុងភាពមិនប្រាកដ
ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បាននិងកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ និងអាចសម្រេចបានស្របតាមស្តង់ដាអន្តរជាតិ ធានានូវប្រសិទ្ធភាព និងគណនេយ្យភាពក្នុងបរិបទកម្ពុជា ហើយមានភាពបត់បែន និងភាពធន់ទៅនឹងការប្រែប្រួលនៃស្ថានភាពសង្គម-សេដ្ឋកិច្ច នៃតំបន់និងសកលលោក។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំត្រួត ពិនិត្យប្រចាំឆ្នាំ២០២៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥, ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងបរិការណ៍ដែលសកលលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ និងការប្រែប្រួលប្រជាចាំ, ទស្សនវិជ្ជា «កែទម្រង់-រស់, មិនកែទម្រង់-ស្លាប់» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា, ក្នុងស្មារតី «ធ្វើបណ្ដើរ, រៀនបណ្ដើរ, និងកែលម្អបណ្ដើរ» នៅតែត្រឹមត្រូវ ដែលត្រូវបន្តអនុវត្តជាប្រចាំ។

ស្របតាមស្មារតីនេះ, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តី បន្ដចាត់ទុកការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាអាទិភាពខ្ពស់ ព្រមទាំងបាននិង កំពុងខិតខំបន្តធ្វើបរិវត្តកម្មប្រព័ន្ធថវិកាបន្ថែមទៀត ឆ្ពោះទៅអនុវត្ត «ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម» ឲ្យបានពេញលេញ និងសាប ព្រោះ «វប្បធម៌សមិទ្ធកម្ម» នៅក្នុងក្របខ័ណ្ឌអភិបាលកិច្ចនៃរាជរដ្ឋាភិបាលទាំងមូល សំដៅកែប្រែវប្បធម៌ការងារសាធារណៈជា បណ្តើរៗ ដោយផ្តោតលើសមិទ្ធផលជាចម្បងពោលគឺ ប្រព័ន្ធនេះតម្រូវឲ្យស្ថាប័នសាធារណៈបំពេញការងារ ដើម្បីសម្រេចបាន សមិទ្ធផលស្របតាមគោលបំណងគោលនយោបាយ និងបេសកកម្ម ដែលរាជរដ្ឋាភិបាលបំពាក់ជូន។ ក្នុងន័យនេះ, វប្បធម៌សមិទ្ធកម្ម ក្នុងរយៈពេល ២៥ ឆ្នាំទៅមុខ នឹងក្លាយជាឧបករណ៍ដ៏ចាំបាច់ក្នុងការសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ហើយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាតម្រូវការដ៏ចាំបាច់ ម្ខាងសម្រាប់បរិការណ៍សកលខាងក្រៅ ដែលប្រែប្រួលជាប្រចាំ; និងម្ខាងទៀតសម្រាប់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងភាពធន់ ដើម្បីឈានទៅសម្រេចបាន នូវមហិច្ឆតាផ្ទាល់របស់កម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់អំពីវឌ្ឍនភាពគន្លឹះមួយចំនួន និងបានវាយតម្លៃជារួមថា ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បានកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ, មានភាពជាក់ស្តែងនិយម និងអាចសម្រេចបានស្របតាមស្តង់ដាអន្តរជាតិ ដែលធានាបាននូវប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, តម្លាភាព និងគណនេយ្យភាពក្នុងបរិបទកម្ពុជា ហើយមានភាពបត់ បែន និងភាពធន់ទៅនឹងការប្រែប្រួលនៃស្ថានភាពសង្គម-សេដ្ឋកិច្ច នៃតំបន់និងសកលលោក។
បញ្ហានេះ, តំណាងដៃគូអភិវឌ្ឍ បានអបអរសាទរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្ដេជ្ញាបន្តផ្ដល់ការគាំទ្រប្រកបដោយស្មារតីសហប្រតិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍ ដើម្បសម្រេចបានគោលដៅចុងក្រោយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពោលគឺការផ្ដល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង