ព័ត៌មាន
សម្តេចធិបតី៖បើអ្នកស្នេហាជាតិពិតប្រាកដសូមមកស្រុកវិញខ្ញុំនឹងផ្តល់អាវុធជូនដើម្បីទៅការពារព្រំដែន
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅអ្នកនៅក្រៅស្រុកមួយចំនួនតូច ដែលប្រកាសអួតខ្លួនថាជាអ្នកស្នេហាជាតិពិតប្រាកដនោះ សូមចូលមកស្រុកខ្មែរវិញ ដោយសម្តេចធានាថាគ្មានការចាប់ខ្លួននោះឡើយ ហើយថែមទាំងផ្តល់អាវុធឲ្យ និងក្របខណ្ឌកងទ័ព ដោយផ្តល់ឲ្យជាអនុកងសេនាតូច ដើម្បីទៅការពារព្រំដែន(តំបន់ប្រាសាទតាមាន់)ផងដែរ។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់សមាគមឧកញ៉ាកម្ពុជា នារសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា«បើអ្នក ស្នេហាជាតិនោះ ហើយបើចង់ចូលមក ខ្ញុំធានាថាអត់មានការចាប់ខ្លួនទេ ចូលមកខ្ញុំរៀបចំឲ្យមួយកងអនុ សេនាតូចឲ្យ ខ្ញុំឲ្យក្របខណ្ឌកងទ័ពទៅ ខ្ញុំបំពាក់អាវុធចង់បានប្រភេទអ្វីក៏បានដែរ….ហើយខ្ញុំរុញទៅមុខ ឈរនៅតាមាន់ធំ៦ខែនៅទីនោះតែម្តង។ ទៅឈរជើងនៅទីនោះថាតើអារម្មណ៍របស់កងទ័ពយ៉ាងម៉េច? សួរថាពួកគាត់មិនមែនជាអ្នកស្នេហាជាតិមែនទេ?»។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា កម្ពុជាគ្មានអ្វីត្រូវខ្លាចទេ ប៉ុន្តែរាជរដ្ឋាភិបាល ចង់បានការដោះស្រាយ និងការចរចាគ្នាដោយសន្តិវិធី ខណៈការបាញ់គ្នាវានាំមកនូវសេចក្តីវិនាស និងលំ បាកដល់ប្រជាជនទាំងសងខាងតែប៉ុណ្ណោះ។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា កម្ពុជាគ្មានខ្លាចប្រទេសណាមួយឡើយ ហើយបើហ៊ានចូលឈ្លានពានទឹកដីកម្ពុជា គឺរាជរដ្ឋាភិបាល នឹងចាត់វិធានការភ្លាម ដោយគ្រប់វិធីសាស្រ្តទាំងអស់ រួមទាំងការប្រើប្រាស់កម្លាំងយោធាផងដែរ ដើម្បីការពារខ្លួន ការពារទឹកដី ការពារដែនអធិបតេយ្យរបស់កម្ពុជានោះ៕
អត្ថបទ បាន ចក់






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤