ព័ត៌មាន
សម្ដេចធិបតីចង់ឱ្យវិស័យឯកជន គឺជាអ្នកជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវជាមួយរាជរដ្ឋាភិបាល
ភ្នំពេញ ៖ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នៅរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ជាថ្មីថា តាំងតែពីដើមអាណត្តិ សម្ដេចតែងតែលើកឡើងនៅតាមវេទិកានានារួច គឺចង់ឱ្យវិស័យឯកជន គឺជាអ្នកជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវ ជាមួយរាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានសម្គាល់ឃើញថា រាល់ការអំពាវនាវរបស់រាជរដ្ឋាភិបាលតែងតែមានការជូលរួមពីសមាគមឧកញ្ញ៉ា លោកអ្នកឧកញ្ញ៉ា អ្នកឧកញ្ញ៉ា និងឧកញ្ញ៉ា នៅគ្រប់ស្ថានភាពទាំងអស់ ជាពិសេសសកម្មភាពចូលរួមជាមួយកាកបាទក្រហមកម្ពុជា និងសកម្មភាពសង្គមជាច្រើនទៀត។ សម្ដេចធិបតី បានសម្ដែងនូវការអរគុណចំពោះសកម្មភាពមនុស្សធម៌ដ៏ល្អនេះ។
សម្ដេចធិបតី បានបន្តថា សម្ដេចអាចនឹងអញ្ជើញលោកអ្នកឧកញ៉ា, លោកឧកញ៉ា និងឧកញ៉ាមួយចំនួនជាទីប្រឹក្សារបស់សម្ដេច ដើម្បីផ្ដល់យោបល់លើវិស័យផ្សេងៗ ខណៈសម្ដេចតែងតែទទួលយោបល់ពីវិស័យឯកជនដែលបានផ្ដល់ជូនមកសម្ដេចដោយត្រង់ៗតែម្ដង។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់វិស័យឯកជនវិនិយោគលើការផលិតផលិតផលនានាដែលជាធាតុបង្គុំផ្សេងៗ សម្រាប់ប្រើប្រាស់ក្នុងស្រុកជាជាងការនាំចូលពីក្រៅប្រទេស សម្រាប់ការផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្មរបស់កម្ពុជា។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកវិស័យឯកជនគឺជាដៃគូដ៏សំខាន់មិនអាចខ្វះបានចំពោះការអភិវឌ្ឍសង្គមជាតិកម្ពុជា ជាពិសេសនៅក្នុងអាណត្តិទី៧នេះ សម្ដេចធិបតី បានផ្ដល់នូវគោលការ ការអនុគ្រោះ និងការគាំទ្រជាច្រើនចំពោះវិស័យឯកជន និងវិនិយោគិនបរទេសដែលចង់មកធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ វ៉ន ដារ៉ា





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤