ព័ត៌មាន
រដ្ឋមន្ត្រី ហែម វណ្ណឌី ដឹកនាំអ្នកជំនួញក្នុងស្រុក ស្វែងយល់ខ្សែច្រវាក់ផលិតកម្មអនុវត្តល្អៗជាសកល
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដឹកនាំប្រតិភូក្រសួង និងវិស័យឯកជន ទស្សនាខ្សែច្រវាក់ផ្គត់ ផ្គង់នៃការធ្វើស្វ័យប្រវត្តិកម្ម និងទំនើបកម្មរបស់ក្រុមហ៊ុនអន្តរជាតិមួយ ដើម្បីជំរុញលើកកម្ពស់ដល់ក្រុមហ៊ុនក្នុងស្រុក ត្រៀមលក្ខណៈ ឈានទៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូក្រសួង និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា, សភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា, និងសហគ្រិនកម្ពុជា ទស្សនាស្វែងយល់ នៅរោងចក្រភេសជ្ជៈកូកា-កូឡាកម្ពុជា (CBC) ក្នុងតំបន់សេដ្ឋកិច្ចសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ក្នុងគោលបំណង លើកទឹកចិត្តដល់ក្រុមហ៊ុនអន្តរជាតិមួយនេះ ដែលបានឈរជើងជាយូរឆ្នាំនៅកម្ពុជា ព្រមទាំងការចូលរួមអបអរសាទរដល់ក្រុមហ៊ុននោះ ផងដែរ ដែលទទួលបានជ័យលាភី (Best In Class) ដែលជាពានរង្វាន់ក្នុងតំបន់ដ៏មានកិត្យានុភាព ដែលទទួលស្គាល់ភាពល្អឥត ខ្ចោះក្នុងគុណភាព សុវត្ថិភាព និរន្តរភាពបរិស្ថាន និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរ ចំពោះ CBC លើការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបង្កើនមាតិកាក្នុងស្រុក នៅក្នុងផលិតកម្ម បច្ចុប្បន្នទទួលបាន ១០០% នៃកំប៉ុង ដប ប្រអប់កេស និងថង់ប្លាស្ទិកក្នុងស្រុក។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាបន្ថែម អំពីការ គាំទ្ររបស់រដ្ឋាភិបាលកម្ពុជា ចំពោះឧស្សាហកម្មដែលចូលរួមដល់ការច្នៃប្រឌិតបៃតង និងការផលិតប្រកបដោយការទទួលខុសត្រូវ។
នៅក្នុងដំណើរទស្សនាស្វែងយល់នេះ, លោក Paulo Gaspar Rodrigues នាយកប្រតិបត្តិ CBC បានថ្លែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះវត្តមាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានដឹកនាំប្រតិភូ មកទស្សនានៅរោងចក្រដោយផ្ទាល់, ដំណើរទស្សនកិច្ចនេះ បានបញ្ជាក់ពីសារៈសំខាន់នៃពានរង្វាន់ Gold Trophy ចំនួនបីជាប់ៗគ្នា ពីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរ ចំពោះការអនុវត្តប្រកបដោយនិរន្តរភាព និងការរួម ចំណែកដល់សេដ្ឋកិច្ចរបស់កម្ពុជា៕
អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤