ព័ត៌មាន
តាលោសែនជ័យ ជាស្រុកដំបូងគេ ក្នុងខេត្តពោធិ៍សាត់ដែលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF)
ពោធិ៍សាត់៖ រដ្ឋបាលស្រុកតាលោសែនជ័យ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធីអបអរសាទរពិធីប្រកាសជាផ្លូវការ ស្រុកតាលោសែនជ័យ ជាស្រុកបញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល (ODF) ។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅបរិវេណសាលាស្រុកតាលោសែនជ័យ ក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរងខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការការចូលរួមពីលោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក សំ ណារិទ្ធិ អភិបាលស្រុកតាលោសែនជ័យ ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ តំណាងអង្គការដៃគូរ អាជ្ញាធរភូមិ-ឃុំ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប ។
បើតាមរបាយការណ៍របស់លោក ធីម សុធារ៉ា មន្ទីរអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការឲ្យក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំផ្តោតទៅ លើការអភិវឌ្ឍន៍ ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្លូវថ្នល់ ស្ពាន ល្អ ប្រព័ន្ធចែកចាយទឹកខ្នាតខូច ស្រះទឹក អណ្តូងទឹក និងបង្គន់អនាម័យនៅទីជនបទ ។ ដើម្បីសម្រេចអោយបាននៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅតាមជនបទត្រូវមានទឹកស្អាត និងអនាម័យ ១០០% មន្ទីរបានសាងសង់ស្រះទឹក អណ្តូងទឹក និងបង្គន់អនាម័យជាច្រើន ក្នុងនោះក៏មានការជួយគាំទ្រ ជ្រុំជ្រែង និងចូលរួម ចំណែកយ៉ាងសកម្មពីបណ្តាសម្បុរសជន អង្គការជាតិ អន្តរជាតិ ព្រមទាំងអ្នកពាក់ព័ន្ធទាំង អស់នៅក្នុងខេត្ត និងក្រៅខេត្ត ផងដែរ ។ ដោយបច្ចុប្បន្ននេះ ការងារផ្នែក អនាម័យជនបទ មានអាត្រាគ្របដណ្តប់ទូទាំងខេត្តចំនួន៨៨% ក្នុងនោះ ស្រុកតាលោសែនជ័យ ជាស្រុកដំបូងគេ ដែលបានបញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល(ODF )១០០ភាគរយ ក្នុងចំណោមក្រុង-ស្រុកទាំង០៧ក្នុងខេត្ត ជាមួយគ្នានោះក្រុងពោធិ៍សាត់មានទិន្នន័យអនាម័យ៩៦% ស្រុកភ្នំក្រវាញមានទិន្នន័យអនាម័យ៩២% ស្រុកបាកានមានទិន្នន័យអនាម័យ ៩១% ស្រុកកណ្តៀងមានទិន្នន័យអនាម័យ៨៣% ស្រុកក្រគរមានទិន្នន័យអនាម័យ៨២% និងស្រុកវាលវែង មានទិន្នន័យអនាម័យចំនួន៦៨% ។
ក្នុងឱកាសនោះ លោក លឹម សុខតូ អភិបាលរងខេត្ត បានលើកឡើងថា ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ធ្វើឲ្យរដ្ឋបាលស្រុកតាលោសែនជ័យ អង្គការដៃគូ និងសប្បុរសជនបានចូលរួមជំរុញឱ្យកិច្ចការងារអនាម័យ និងបរិស្ថានស្រុកតាលោសែនជ័យបានល្អប្រសើរ នឹងបានប្រែក្លាយជា ស្រុកដែលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល រហូតទទួលបានជ័យលាភី(ODF) ដែលកំពុងធ្វើពិធី ប្រកាសជាផ្លូវការនាពេលនេះ ។ ភាពជោគជ័យទាំងនេះ បានមកពីការខិតខំប្រឹងប្រែងគ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជាការចូលរួមពីប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់យ៉ាងសកម្ម។ សមិទ្ធផលដែលសម្រេចបានក្នុងពេលនេះ បានឆ្លុះបញ្ចាំងពីឥរិយាបថរបស់ប្រជាពលរដ្ឋ ចំពោះការយល់ដឹងពីអ នាម័យបរិស្ថាន ការផ្លាស់ប្តូរទម្លាប់មកប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវស្ទើរគ្រប់ក្រុមគ្រួសារ ។ ហើយយើងនឹងបន្តរួមសហការគ្នា ជម្រុញឲ្យគ្រប់ក្រុង-ស្រុកផ្សេងៗទៀតក្នុងខេត្ត ត្រូវតែបញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល(ODF) ដើម្បីខេត្តពោធិ៍សាត់ក្លាយជាខេត្ត បញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល(ODF)១០០ភាគរយ នៅចុងឆ្នាំ២០២៥នេះ ។
គួរឱ្យដឹងដែរថា ស្រុកតាលោសែនជ័យចែកចេញជា២ឃុំ មានភូមិ៣៥ មានផ្ទៃដីសរុប៤៣៤.១៨គីឡូម៉ែត្រការ៉េ មានប្រជាជនសរុប៤៤,៦១៥នាក់ ស្មើរនិង១១,២៦៨គ្រួសារ មានខ្នងផ្ទះសរុបចំនួន១០,២០៥ខ្នងផ្ទះ ហើយខ្នងផ្ទះដែលមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់មានចំនួន១០០១០ខ្នងផ្ទះ ៕










-
ព័ត៌មាន2 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
PR NEWS3 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
កីឡា1 week agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
កីឡា1 week agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
ព័ត៌មាន7 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន7 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ