ព័ត៌មាន
គោរមងារឧកញ៉ាផ្តល់ជូនអ្នកមានគុណសម្បត្តិ ដែលបានរួមចំណែកក្នុងការជួយសង្គមជាតិ និងប្រជាជន និងដែលបានខិតខំ និងទទួលផលពីការតស៊ូរបស់ខ្លួន មិនត្រឹមតែសម្រាប់ផ្ទាល់ខ្លួន ប៉ុន្តែសម្រាប់ជួយដល់អ្នកពាក់ព័ន្ធ និងអ្នកដទៃទៀត
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំលើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ថា គោរមងារឧកញ៉ាផ្តល់ជូនអ្នកមានគុណសម្បត្តិ និងដែលបានរួមចំណែកក្នុងការជួយសង្គមជាតិ និងប្រជាជន ព្រមទាំងបានខិតខំ និងទទួលផលពីការតស៊ូរបស់ខ្លួនក្រោមសុខសន្តិភាពរបស់ប្រទេស ហើយការរីកចម្រើននេះ មិនត្រឹមតែសម្រាប់ផ្ទាល់ខ្លួនទេ ប៉ុន្តែសម្រាប់ជួយដល់អ្នកពាក់ព័ន្ធ បុគ្គលិក និងការរួមចំណែកក្នុងការកសាងសមិទ្ធផលសង្គម កិច្ចការមនុស្សធម៌ និងជួយអ្នកដទៃ។ ដូច្នេះ, សូមទាំងអស់គ្នាថែរក្សាកិត្តិនាម, កិត្តិយស និងគុណសម្បត្តិដ៏ល្អផូរផង់នេះ សម្រាប់បន្តជួយដល់សង្គមជាតិ និងគោរម្ស៍ងារដ៏មានតម្លៃឱ្យបានយូរអង្វែង។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកកិច្ចការទូតសេដ្ឋកិច្ច ជាកិច្ចការអាទិភាព និងយកចិត្តទុកដាក់ ដោយមិនត្រឹមតែការធ្វើការទាក់ទាញក្នុងប្រទេសប៉ុណ្ណោះទេ តែក៏បានជំរុញការទាក់ទាញការវិនិយោគពីក្រៅប្រទេស ផងដែរ។ ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលបានផ្តល់ការសហការ គាំទ្រ និងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការភ្ជាប់វិស័យឯកជន ជាមួយនឹងវិស័យឯកជន ដែលបង្កើនភាពទាក់ទាញ និងជំរុញការវិនិយោគឱ្យមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់។ រាជរដ្ឋាភិបាល មិនអាចធ្វើតែម្នាក់ឯងបាននោះទេ ពោលគឺដើរតួជាស្ពានភ្ជាប់, ដាក់ចេញនូវគោលនយោបាយ និងបើកច្រកព្រំដែន ឯវិស័យឯកជន គឺជាអ្នកឆ្លើយឆ្លងជាមួយនឹងវិស័យឯកជន និងបន្តទំនាក់ទំនងប្រទាក់ក្រឡា។ ក្នុងន័យនេះ, យើងទាំងអស់គ្នាត្រូវប្រើប្រាស់កម្លាំងសរុប ទើបអាចទាក់ទាញវិនិយោគិនបាន ព្រោះវិស័យឯកជនជឿជាក់វិស័យឯកជន។ ជាលទ្ធផលគួរជាទីមោទននៅក្នុងឆ្នាំ២០២៤, កម្ពុជាទទួលបានការស្នើសុំ និងអនុម័តគម្រោងជាផ្លូវការបានចំនួន ៤១៤គម្រោង ស្មើនឹងទឹកប្រាក់ជាង ៦,៨ ប៊ីលានដុល្លារ គឺជាឆ្នាំដែលមានការវិនិយោគច្រើនជាងគេមិនធ្លាប់មាននៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ការលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលសម្រាប់វិស័យឯកជន ដែលវិនិយោគលើការវិនិយោគផលិតផលគាំទ្រខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាដល់និរន្តរភាព និងកម្លាំងនៃការផលិតក្នុងស្រុកឱ្យកាន់តែសកម្ម មានតម្លៃទាប និងប្រសិទ្ធភាពខ្ពស់សម្រាប់បំពេញសេចក្តីត្រូវការក្នុងស្រុកផង និងនាំចេញផង។
មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សន្តិភាពនៅតែកត្តាគន្លឹះសម្រាប់កម្ពុជា សម្រាប់ទាំងអស់គ្នា និងសម្រាប់ការវិនិយោគ ពិសេសសម្រាប់វិស័យឯកជនតែម្តង។ សន្តិភាព គឺជាកត្តាគន្លឹះ និងអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាន់គោលជំហ និងប្តេជ្ញាថែរក្សាឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ ពិសេសតាមរយៈការការពារអធិបតេយ្យភាព, ស្ថេរភាព និងបូរណភាពទឹកដី។ ពេលណាមានសង្គ្រាម, អ្នកដែលលំបាកមុនគេនោះ គឺកងទ័ព និងប្រជាជននៅទីតាំងដែលមានជម្លោះ, បន្ទាប់គឺប្រជាជន និងសេដ្ឋកិច្ចកម្ពុជា រួមទាំងវិនិយោគិន ផងដែរ។ ដូច្នេះ, រាជរដ្ឋាភិបាល តែងមានវិធីសាស្ត្រក្នុងការដោះស្រាយ និងធ្វើការយ៉ាងប្រាកដប្រជា ប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្តិវិធី, ចរចាលើកិច្ចការបច្ចេកទេស និងក្របខណ្ឌច្បាប់ និងកិច្ចសហប្រតិបត្តិការច្បាស់លាស់ តែយើងរក្សាសិទ្ធិក្នុងការការពារខ្លួន, ការពារអធិបតេយ្យ និងបូរណភាពទឹកដី ដោយបានត្រៀមលក្ខណៈគ្រប់យន្តការ។

-
ព័ត៌មាន6 days ago
TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯងក្រោយវិដេអូក្រុមក្បត់ជាតិសរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
-
កីឡា5 days ago
ប្រតិភូកីឡាទោក្រយានកម្ពុជា ចូលរួមព្រឹត្តិការណ៍ Cycling Tour Solidarity ដែលផ្ដោតគោលបំណង ៣សំខាន់
-
កីឡា4 days ago
ក្រុមបាល់ទាត់សប្បុរសធម៌ Vlogger All Star ប្រមូលថវិកាជិត ៧ពាន់ដុល្លារជួយដល់វីរកងទ័ពជួរមុខ
-
ព័ត៌មាន1 week ago
Finalizing the ASEAN Observer Team’s Terms of Reference is an Urgent Priority, Spokesperson (8 August, 2025)
-
ព័ត៌មាន1 week ago
រដ្ឋមន្ត្រីក្រសួងកសិកម្មដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាតម្លៃស្រូវស្រង៉ែ នៅខេត្តបាត់ដំបង
-
កីឡា3 days ago
ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ
-
Uncategorized4 days ago
អ្នកនាំពាក្យ៖ម្សិលមិញនិងថ្ងៃនេះទាហានថៃប្រដាប់ដោយអាវុធមករាយបន្លាលួស និងដាក់កងឡាននៅច្រកជោគជ័យខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week ago
កម្ពុជាអំពាវនាវដល់ថៃ សូមដោះលែងឱ្យបានឆាប់នូវកងទ័ពកម្ពុជា ដែលថៃចាប់ខ្លួនយកទៅ មានរយៈពេល ១១ ថ្ងៃហើយ