ព័ត៌មាន
មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តប៉ៃលិន ចាត់ការតាមនីតិវិធីច្បាប់ចំពោះរោងចក្រកែច្នៃដំណាប់ស្វាយមួយកន្លែង ដែលបានបញ្ចេញសំណល់រាវប៉ះពាល់ដល់ប្រភពទឹកសាធារណៈ
ដោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ និងបណ្តាញព័ត៌មាន ក្រុមការងារជំនាញនៃមន្ទីរបរិស្ថានខេត្តប៉ៃលិន ដោយមានការសហការជាមួយរដ្ឋបាលស្រុកសាលាក្រៅ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានរកឃើញមានករណីត្រីងាប់ ក្នុងអូរនៅចំណុចក្បាលឡាន ស្ថិតនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្រុមការងារ បានចុះត្រួតពិនិត្យ និងបានរកឃើញថា ទីតាំងក្រុមហ៊ុនកាងស៊ិនឡុងហ្វូត ដែលមានរោងចក្រកែច្នៃដំណាប់ស្វាយស្ថិត នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវតាមច្បាប់ ហើយសំណល់រាវរបស់រោងចក្រត្រូវបានរកឃើញមានសភាពល្អក់ មានក្លិនជូ ផ្អូមខ្លាំង ចេញតាមលូរបស់រោងចក្រ ទៅក្នុងប្រភពលូទឹកសាធារណៈ ដែលបង្កឱ្យត្រីក្នុងអូរធម្មជាតិក្បាលឡានមានក្លឹនជូ ផ្អូមខ្លាំង នៅក្បែរនោះងាប់។ ប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ផ្ទាល់ខ្វះខាតទឹកប្រើប្រាស់ នៅចំណុចក្បាលឡាន ភូមិភ្នំស្ពង់ ឃុំសាលាក្រៅ មាន ចំនួន ៤៧គ្រួសារ។ ជាមួយគ្នានេះ ក្រុមការងារបានត្រួតពិនិត្យឃើញថាក្រុមហ៊ុន ត្រូវបានបើកដំណើរការផលិតកម្មកែឆ្នៃដំណាប់ស្វាយ បានរយៈពេល១៥ថ្ងៃ ហើយអាងប្រព្រឹត្តិកម្មរបស់រោងចក្រមិនបានដំណើរការនោះឡើយ។
សូមបញ្ចាក់ថា ក្រុមការងារជំនាញបរិស្ថាន បានចុះពិនិត្យលើ៤ទីតាំងនៅជុំវិញរោងចក្រនៃទីតាំងក្រុមហ៊ុនកាងស៊ិនឡុងហ្វូត និង១ទីតាំងនៅក្នុងរោងចក្រផ្ទាល់តែម្តង។
ដើម្បីឆ្លើយតបចំពោះការប្រព្រឹត្តជាក់ស្តែងរបស់ក្រុមហ៊ុនកាងស៊ិនឡុងហ្វូត ក្រុមការងារបានធ្វើការណែនាំនិងអនុវត្តច្បាប់ដូចខាងក្រោម៖
– តម្រូវឱ្យក្រុមហ៊ុនត្រូវបញ្ឈប់ការបញ្ចេញ សំណល់រាវ ចូលទៅប្រភពទឹកសាធារណៈដោយមិនបានឆ្លងកាត់ការធ្វើប្រតិកម្មត្រឹមត្រូវតាមបច្ចេកទេស ទោះក្នុងរូបភាពឬគោលបំណងណាក៏ដោយ។
– ត្រូវរៀបចំកែសម្រួលអាងប្រព្រឹត្តិកម្មចំណល់រាវឲ្យបានត្រឹមត្រូវ។
– ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេត្តប៉ះពាល់បរិស្ថាន និងសង្គម ឲ្យបានត្រឹមត្រូវ។
– រាល់ដំណើរការរោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋាននានា ជៀសវាងបង្កផលប៉ះពាល់ដល់បរិស្ថាន សង្គម ជាពិសេសសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។
សូមបញ្ចាក់ថា ក្រុមការងារបានចុះយកសំណាកទឹក មកពិនិត្យនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន ដើម្បីចាត់ការនីតិវិធីច្បាប់បន្ត។ ដោយឡែកក្រុមហ៊ុនបានបញ្ចេញសំណល់រាវ ល្មើសនឹងច្បាប់ពាក់ព័ន្ធការគ្រប់គ្រងការបំពុលទឹក ជាពិសេសក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលបានអនុម័តឱ្យប្រើប្រាស់នៅឆ្នាំ២០២៣ បានកំណត់នៅក្នុងមាត្រា២៨០ មាត្រា២៨៤ បានកំណត់ការរៀបចំផែនការសកម្មភាពគ្រប់គ្រងការបំពុលទឹកសាធារណៈ ការចាត់វិធានការក្នុងករណីមានការបំពុលទឹកសាធារណៈ
និងត្រងចំណុចការត្រួតពិនិត្យការបំពុលទឹកពីប្រភពជាក់លាក់៖ មាត្រា២៨៦ មាត្រា២៨៧ ដែលបានកំណត់អំពីការស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់រាវ របស់ប្រភពបំពុលជាក់លាក់ ព្រមទាំងការទទួលខុសត្រូវរបស់ម្ចាស់ប្រភពបំពុលទាំងនោះ៕










-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង