ព័ត៌មាន
ផ្លែឈើចម្រុះនៅខេត្តស្វាយរៀងត្រូវបានម្ចាស់ចំការធ្វើការប្រមូលផលជាបណ្តើរខ្លះៗហើយ
ស្វាយរៀង ៖ ដំណាំផ្លែឈើហូបផ្លែជាផលិតផលថ្មីមួយមុខបន្ថែមទៀតរបស់ខេត្តស្វាយរៀង បន្ទាប់ពីដំណាំស្រូវ បន្លែ និងសត្វ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ បច្ចុប្បន្នដំណាំទាំងនោះត្រូវបាន ធ្វើការប្រមូលផលខ្លះៗហើយ បន្ទាប់ពីម្ចាស់ចំការមានចំណាប់អារម្មណ៍ធ្វើការដាំដុះជាលក្ខណៈប្រមូលផ្ដុំ។
លោក ផិត ដាលឿ តំណាំងម្ចាស់ចំការដំណាំផ្លែឈើហូបផ្លែចម្រុះជាង៨០ហិចតាហិចតា ស្ថិតក្នុងឃុំសំបូរ ស្រុករមាសហែក ខេត្តស្វាយរៀង បានប្រាប់ទូរទស្សន៍BTV នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៥នេះថា អនុវត្តគោលការណ៍រួមចំណែកទប់ស្កាត់ការនាំផ្លែឈើ ចូលពីប្រទេសជិតខាងសម្រាប់បំរើការហូបចុករបស់ពលរដ្ឋ តាមរយះដាំដុសក្នុងចំការរបស់លោក ពីឆ្នាំ២០១៣ បច្ចុប្បន្នដំណាំទាំងនោះ មានត្របែក ក្រូច និងផ្លែឈើហូបផ្លែផ្សេងៗទៀតបានធ្វើការប្រមូលផលជាបណ្តើរៗហើយ ពិសេសដំណាំធូរេន និងត្រៀមប្រមូលផលដែរបន្ទាប់គ្រួសារគាត់បានដាំដុះរយះពេល៤ឆ្នាំកន្លងមក។
តំណាងចំការផ្លែឈើរូបនេះ បានអំពាវនាវដល់ពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅខេត្តសូមគាំទ្រផ្លែឈើហូបផ្លែខេត្តស្វាយរៀង ពិសេសសូមអញ្ជើញ បងប្អូនក្នុងនិងក្រៅខេត្តចូលមកលេងកំសាន្ត ខណៈដែលនៅក្នុងតំបន់ចំការមានការរៀបចំ ទីតាំងចម្ការទៅជារម្មណីដ្ឋានដើម្បីអោយបងប្អូនទស្សនាចំការបន្ធូអារម្មណ៏ ពិសេសទំនាក់ទំនងក្នុងការបញ្ជាទិញផ្លែឈើ ដើម្បីយកទៅលក់បន្ត នៅរាជធានីភ្នំពេញ ខេត្តក្នុងភូទាំងប្រទេស ។





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤