ព័ត៌មាន
ផលិតផលសក្តានុពលខ្មែរជាច្រើន ត្រូវបានដាក់តាំងបង្ហាញកម្មវិធីអបអរសាទរទិវាហ្វ្រង់កូហ្វូនី នៅប្រទេសជប៉ុន
ភ្នំពេញ៖ ផលិតផលសក្តានុពលខ្មែរសំខាន់ៗមួយចំនួន ដូចជា៖ អង្ករក្រអូបខ្មែរ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត ដំណាប់ស្វាយ កាហ្វេមណ្ឌលគិរី ស្ករត្នោត ក្រម៉ាខ្មែរ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ត្រូវបាននាំយកទៅដាក់តាំងបង្ហាញនៅក្នុងកម្មវិធីអបអរសាទរទិវាហ្វ្រង់កូហ្វូនី (Journée de la Francophonie) ដែលរៀបចំឡើងដោយក្រុមប្រឹក្សាលើកតម្កើងហ្វ្រង់កូហ្វូនីនៅប្រទេសជប៉ុន (Conseil pour la Promotion de la Francophonie au Japon) នៅវិទ្យាស្ថានភាសាបារាំង នៃទីក្រុងតូក្យូ។
យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងលើផេកផ្លូវការ នាថ្ងៃទី១៧ ខែមីនានេះថា ព្រឹត្តិការណ៍នេះ មានរៀបចំនូវកម្មវិធីតាំងពិព័រណ៍ ការប្រគុំតន្ត្រី ការចាក់បញ្ចាំងភាពយន្ត និងសកម្មភាពជំរុញពាណិជ្ជកម្មជាច្រើនទៀត ក្នុងគោលបំណងដើម្បីពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង ព្រមទាំងផ្សព្វផ្សាយអំពីវប្បធម៌ ទេសចរណ៍ និងសក្កានុពលវិនិយោគ ដោយមានការចូលរួមពីប្រទេសប្រើប្រាស់ភាសាបារាំង ចំនួន ១៩ប្រទេស។
សូមជំរាបជូនថា ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ ហើយក្នុងអំឡុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា ខាងមុខនេះ ពន្លាជាតិកម្ពុជា ក៏នឹងចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយនានា ដើម្បីលើកតម្កើងហ្វ្រង់កូហ្វូនី តាមការស្នើសុំរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ផងដែរ៕








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤