ព័ត៌មាន
កម្ពុជាស្នើរអៀរឡង់ ជួយផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាប ដើម្បីលើកកម្ពស់វិស័យសហគមន៍កសិកម្មទំនើប
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឱ្យភាគីអៀរឡង់ ពិចារណាបង្កើនជំនួយឥតសំណង (ODA) តាមរយៈការផ្តល់ជំនួយជាកម្ចីការប្រាក់ទាប និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់សហគមន៍កសិកម្មទំនើប ដើម្បីជំរុញវិស័យកសិកម្មនៅកម្ពុជាកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម Noel Grealish រដ្ឋមន្រ្តីក្រសួងកសិកម្ម ចំណីអាហារ និងសមុទ្រនៃសាធារណរដ្ឋអៀរឡង់ នាព្រឹកថ្ងៃទី១៧ មីនា ឆ្នាំ២០២៥នេះ បានសម្តែងនូវការស្វាគមន៍ និងក្តីសោមនស្សរីករាយចំពោះកិច្ចពិភាក្សាការងារ ដើម្បីឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អៀរឡង់។
ដោយមើលឃើញពីសក្តានុពលនៃការបន្ស៉ីគ្នា រវាងសហគមន៍កសិកម្មទំនើបនៃកម្ពុជា និងអៀរឡង់ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យភាគីអៀរឡង់ ពិចារណាបង្កើនជំនួយ ODA តាមរយៈការផ្តល់ជំនួយជាកម្ចីការប្រាក់ទាប និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់សហគមន៍កសិកម្មទំនើប ដែលជាតម្រូវការសំខាន់សម្រាប់ការផលិតរួមគ្នា ដើម្បីកាត់បន្ថយថ្លៃដើមនិងជួយឲ្យផលិតផលកសិកម្មទទួលបានតម្លៃបន្ថែមខ្ពស់ ទ្រទ្រង់ការប្រែប្រួលអាកាសធាតុ និងជំរុញការនាំចេញកសិកម្មផងដែរ។
ពាក់ព័ន្ធនឹងការងារធនធានមនុស្ស ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រចំពោះការផ្តល់អាហារូបករណ៍សម្រាប់ការសិក្សានៅប្រទេសអៀរឡង់។ សិស្សនិងនិស្សិតដែលទទួលអាហារូបករណ៍ នឹងទទួលបានឱកាសក្នុងការពង្រឹងសមត្ថភាពផ្នែកភាសា កុំព្យូទ័រ និងទំនាក់ទំនង។ ឯកឧត្តម ក៏បានណែនាំឱ្យផ្តល់អាហារូបករណ៍សម្រាប់គ្រូបង្រៀន ដែលជាជនបង្គោលក្នុងការបណ្តុះបណ្តាលធនធានមនុស្សបន្ថែម និងមានផលវិជ្ជាមាននៃការអភិវឌ្ឍ។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តោតលើការផ្លាស់ប្តូរសិស្ស-និស្សិត ដើម្បីធានាថាធនធានមនុស្សមានសមត្ថភាព និងសម្របសម្រួលជាមួយតម្រូវការបច្ចុប្បន្ន៕
អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤