ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា ជំរុញផ្សព្វផ្សាយនូវកតញ្ញូតាធម៌ និងលើកកម្ពស់ការបណ្តុះសីលធម៌ គុណធម៌
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានជំរុញលើកទឹកចិត្តបន្តការផ្សព្វផ្សាយនូវកតញ្ញូតាធម៌ និងលើកកម្ពស់ការបណ្តុះសីលធម៌ គុណធម៌ ព្រោះថា មិនត្រឹមតែលើកកម្ពស់គុណតម្លៃរបស់បុគ្គលប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌គ្រួសារ ធានាបាននូវរចនាសម្ព័ន្ធសុភមង្គលក្នុងគ្រួសារ និងសង្គមមានស្ថិរភាព។
ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅក្នុងពិធីបុណ្យកតញ្ញូតាធម៌ និងសន្និសីទជំរុញអាហារបួសប្រចាំឆ្នាំលើកទី៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ បញ្ចេញពន្លឺរស្មីនៃក្តីស្រលាញ់ កាលពីរសៀលថ្ងៃទី១៦ ខែមីនាកន្លងទៅ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអីគ័នតាវ ឯកអនុត្តរធម៌ប្រចាំកម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងឋានៈជាដៃគូរអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដោយបានរួមចំណែកលើការងារសង្គមកិច្ច ការងារមនុស្សធម៌ ការងារអប់រំបណ្តុះបណ្តាលយុវជន សុខុមាលភាព សង្គម ការថែរក្សាបរិស្ថាន និងការងារជួយលើកកម្ពស់សីលធម៌ ។ល។
ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ទុកការប្រារព្ធកម្មវិធីនាពេលនេះ រៀបចំឡើងស្របពេលដែលសង្គមជាតិ តែងតែយកចិត្តទុកដាក់ជំរុញយ៉ាងផុសផុល បានបង្កើតវេទិការអប់រំចិត្ត តាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីតម្រង់ទិស និងបញ្ញាបដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជនឱ្យមានការឈ្វេងយល់ និងចេះប្រណិប័តន៍នូវធម៌កតញ្ញូចំពោះឪពុកម្តាយ និងអ្នកមានគុណដទៃទៀត ស្តាប់ឱវាទគ្រូបង្រៀន ដើម្បីប្រែក្លាយខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម។ ចំណែកឯអាហារបួស គឺជាអាហារសុខភាព ដែលប្រជាជនលើពិភពលោក រួមទាំងប្រទេសកម្ពុជាផង កំពុងងាកមកចាប់អារម្មណ៍ច្រើនដូចគ្នា។
អ្នកគ្រូឧបជ្ឈាយ៍ ឡាយ ស៊ូឈុន ប្រធានក្រុមប្រឹក្សាអ៊ីគ័នតាវ ឯកអនុត្តរធម៌ប្រចាំកម្ពុជា បានលើកឡើងថា សម្រាប់ប្រធានបទ “បញ្ចេញពន្លឺរស្មីនៃក្តីស្រលាញ់” ដើម្បីលើកកម្ពស់ដល់កតញ្ញូកតវេទី និងអាហារបួស។ ចំណែកឯអាហារបួស គឺជាអាហារមួយប្រភេទរបស់មនុស្ស ក្រៅពីជួយចិញ្ចឹមសរីរាង្គកាយ ឱ្យធំធាត់ប្រកបដោយភាពមាំមួនហើយនោះ ក៏ជាអាហារដែលនាំមកនូវសុខុមាលភាពល្អទាំងផ្លូវកាយនិង ផ្លូវចិត្តថែមទៀត។
អ្នកគ្រូឧបជ្ឈាយ៍ បានបន្ថែមថា សព្វថ្ងៃនេះ នៅទូទាំងពិភពលោកមានប្រជាជនប្រមាណ ២២% បានទទួលទានម្ហូបបួសប្រចាំឆ្នាំ។ ពិតមែនតែតួលេខនេះនៅទាបនៅឡើយ តែនិន្នាការនៃការហូបម្ហូបបួសនៅមានការកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែក សម្រាប់កម្ពុជាយើងវិញ ទោះបីជាមិនមានតួលេខ ច្បាស់លាស់ពីប្រជាជន ដែលទទួលទានអាហារបួស ប៉ុន្តែអាចនិយាយបានថា ចំនួនប្រជាជនហូបអាហារបួស ក៏មានការកើនឡើងដែរ ព្រោះដោយសារមានការកើនឡើងនូវចំនួន ភោជនីយដ្ឋានអាហារបួសនៅតាមរាជធានី-ខេត្តនានា៕










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤