ព័ត៌មាន
ប.ស.ស. ប្រកាសឲ្យសមាជិកអាចស្នើសុំទូទាត់តាវកាលិកផ្នែកថែទាំសុខភាព តាមរយៈកម្មវិធីទូរស័ព្ទដៃបានចាប់ពីថ្ងៃនេះតទៅ
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសដាក់ដំណើការ នៃការស្នើសុំទូទាត់តាវកាលិកផ្នែកថែទាំសុខភាពតាមប្រព័ន្ធអនឡាញ ដែលសមាជិក ប.ស.ស. គ្រប់រូប អាចស្នើសុំទាមទារប្រាក់ឧបត្ថម្ភរបស់ខ្លួនបាន ចាប់ពីពេលនេះតទៅ តាមរយៈកម្មវិធីទូរស័ព្ទដៃ NSSF member app។
ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីត្រួតពិនិត្យ និងដោះស្រាយលើបញ្ហាប្រឈមរបស់នាយកដ្ឋានជំនាញ និងគ្រប់សាខា ប.ស.ស. ទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៧ ខែមីនានេះ បានមានប្រសាសន៍ឲ្យដឹងថា ការស្នើសុំទូទាត់តាវកាលិកផ្នែកថែទាំសុខភាពតាមប្រព័ន្ធអនឡាញនេះ សមាជិក ប.ស.ស. គ្រប់រូប អាចស្នើសុំទាមទារប្រាក់ឧបត្ថម្ភរបស់ខ្លួន មានដូចជា៖ ប្រាក់បំណាច់ប្រចាំថ្ងៃ៧០% ក្នុងអំឡុងពេលសម្រាកមាតុភាព សម្រាកព្យាបាលជំងឺ និងសង្រ្គោះបន្ទាន់។
ក្នុងឱកាសជាមួយគ្នា ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានជំរុញដល់សមាជិក ប.ស.ស. ទាំងអស់ព្យាយាមប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាថ្មីដែលបានដាក់ចេញ និងគ្រប់អង្គភាពក្រោមឱវាទ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបង្កើន និងពង្រីកបន្ថែមចំពោះការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា ដើម្បីអាចសម្រួលដល់កម្លាំងនៃធនធានមនុស្ស និងបង្កជាលក្ខណៈងាយស្រួល ឆាប់រហ័សដល់សមាជិក ប.ស.ស. ក៏ដូចជាប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនផ្ទាល់ផងដែរ។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានផ្តល់អនុសាសន៍លើកទឹកចិត្ត និងណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក ក្រោមឱវាទទាំងអស់ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង និងអនុវត្តការងារឱ្យកាន់ ឆាប់រហ័សទាន់ពេលវេលា ប្រកបដោយទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ជាមួយនឹងភាពទន់ភ្លន់ ម៉ឺងមាត់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ លើការផ្ដល់សេវាដល់សមាជិក ប.ស.ស. គ្រប់ៗរូប៕






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤