ព័ត៌មាន
ក្រុមការពារជើងឯក Svay Rieng Cup បន្ដជ័យជម្នះ ខណៈខ្សែប្រយុទ្ធ ថន ដារ៉ាពេជ្រ រកបាន ១៩គ្រាប់ត្រឹម ២ប្រកួត
ការប្រកួតពានរង្វាន់ ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៧ ឆ្នាំ២០២៥ បានបញ្ចប់ការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៣ ដោយក្រុមការពារជើងឯក ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បន្ដធ្វើបានយ៉ាងល្អក្នុងការប្រកួតទី២ របស់ខ្លួន ដោយបានយកឈ្នះក្រុមបាល់ទាត់ភូមិហ៊ីង ៧-០ កាលពីចុងសប្ដាហ៍កន្លងទៅ ។
សម្រាប់គ្រាប់បាល់ជ័យជម្នះក្នុងការប្រកួតទី២ ក្នុងពូលA របស់ក្រុមជើងឯកឆ្នាំចាស់នេះ ធ្វើសម្រេចដោយកីឡាករ ថន ដារ៉ាពេជ្រ រកបាន ៤គ្រាប់ម្នាក់ឯង ព្រមទាំងមិត្ដរួមក្រុម អឹម សផានិត្យ និង កែវ សុចិត្រា ម្នាក់ ១គ្រាប់ ខណៈ ១គ្រាប់ទៀត ជាគ្រាប់ភ្លាត់ចូលទីខ្លួនឯង(Own Goal) របស់កីឡាករ ថោន និមល សមាជិកក្រុមភូមិហ៊ីង។
តាមរយៈជ័យជម្នះនេះ នាំឲ្យក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រកបាន ៦ពិន្ទុពេញ ក្រោយឈ្នះ ២ប្រកួតជាប់គ្នា តែឈរលេខ២ បណ្ដោះអាសន្ន តាមពីក្រោយក្រុមកាំភ្លើងធំ ដែលរកបាន ៦ពិន្ទុស្មើគ្នា តែមានផលសងគ្រាប់បាល់ច្រើនជាង ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ដែលនោះ ក្នុងជ័យជម្នះ ២ប្រកួតរបស់ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលរកបាន ២៥គ្រាប់ គឺខ្សែប្រយុទ្ធ ថន ដារ៉ាពេជ្រ រកបាន ១៩គ្រាប់ម្នាក់ឯង ដែលកំពុងឈរកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ បន្ទាប់ពីប្រកួតទី១ រូបគេរកបានរហូតដល់ ១៥គ្រាប់ឯណោះ ។
ចំពោះលទ្ធផលការប្រកួតផ្សេងៗ ក្នុងសប្ដាហ៍ទី៣ នៃពានរង្វាន់ Svay Rieng Cup លើកទី៧ វិញ រួមមានពូលG ក្រុម CSR Sport បានយកឈ្នះក្រុមយុវជនខ្មែរខេមរា ៧-១ និងក្រុមស៊ាំម៉ូរ៉ៃភូមិកឹង បានយកឈ្នះក្រុមសាលាចំរើនសូនីតា ៤-០ ។ រីឯពូលH ក្រុមមេសរថ្ងកអេហ្វស៊ី បានយកឈ្នះក្រុមហនុមានពោធិ៍ថ្មី ៤-១ និងក្រុម ស.ស.យ.ក ឃុំត្នោត បានយកឈ្នះក្រុមភូមិយើងអេហ្វស៊ី ៣-០៕ អត្ថបទ លី ឈុនឡា





-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦