ព័ត៌មាន
ពលរដ្ឋខេត្តស្វាយរៀងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបានស្ថាបនាផ្លូវក្រាលកៅស៊ូ១ខ្សែត្រៀមដាក់អោយពួកគាត់ប្រើប្រាស់
ស្វាយរៀង ៖ ផ្លូវជាតិក្រាលកៅស៊ូប្រភេទDBST ស្ថិតនៅក្នុងឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងដែលជាគម្រោងរបស់រាជរដ្ឋាភិបាលត្រូវបានត្រៀមដាក់អោយពលរដ្ឋប្រើប្រាស់ បន្ទាប់ពីក្រុមការងារមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តស្ថាបនាសម្រេចបានប្រមាណជាង៥០%ហើយ។
តំណាងពលរដ្ឋឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងលោកសៅ ឆូយ និងលោកស្រី ស្រី ម៉ៅ នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៥នេះ បានមានចំណាប់អារម្មណ៏ដោយសំដែងនូវការសប្បាយរីករាយ និងគោរពថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចបានគិតគូរស្ថាបនាផ្លូវក្រាលកៅស៊ូឆ្លងកាត់ភូមិ ឃុំរបស់ពួកខ្ញុំ ខណ:ដែលកាលពីមុននៅក្នុងភូមិឃុំ របស់ពួកយើងខ្ញុំ ពិបាកក្នុងការធ្វើដំណើរនិងផ្លាស់ប្តូរទំនិញខ្លាំងណាស់ ហើយពុំមានផ្លូវល្អសម្រាប់ប្រើប្រាស់នោះទេ ។
លោក យន់ រស្មី ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបានបញ្ជាក់ប្រាប់BTV តាមសាតេឡេក្រាមអោយ ដឹងថា ក្នុងរយះពេល៣ខែឆ្នាំ២០២៥នេះមន្ទីរ ក្រោមការជំរុញរបស់ក្រសួង និងរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ បានចុះធ្វើការងារជួសជុល និងស្ថាបនាផ្លូវលេខ៣១៤ បេ ក្រាលកៅស៊ូប្រភេទ DBST បានប្រវែង២ពាន់១០០ម៉ែត្រ ផ្លូវខេត្តលេខ៣១៤ បេ និង៣១៤ អា ប្រភេទ ReseaI (SBST) បានប្រវែង៥ពាន់៩០០ម៉ែត្រថែទាំជាប្រចាំផ្លូវជាតិ និងផ្លូវខេត្ត កៅស៊ូគ្រប់ប្រភេទ និងដីល្បាយថ្ម បានប្រវែងជាង៤០គីឡូម៉ែត្រ ដោយឡែកការងារស្ថាបនាផ្លូវថ្មីស្ថិតនៅក្នុងឃុំចំបក់បច្ចុប្បន្ន ក្រុមការងារសម្រេចបានជាង៥០% និងបញ្ចាប់មុនចំណាប់ឆ្នាំ២០២៥ខាងមុខនេះ ។ ដោយ ៖ ភា សារិទ្ធ





-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦