ព័ត៌មាន
ក្រសួងការងារស្នើភាគីពាក់ព័ន្ធយកចិត្តទុកដាក់អំពីបញ្ហាផ្នែកថែទាំសុខភាពដល់ពលករទេសន្តរប្រវេសន៍
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីអនុសាសន៍លើកទី១៧ នៃវេទិកាអាស៊ាន ស្តីពីទេសន្តរប្រវេសន៍ការងារ ក្រោមមូលបទ “ការងារថែទាំ និងទេសន្តរប្រវេសន៍ការងារក្នុងតំបន់អាស៊ាន” ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា សិក្ខាសាលាផ្សព្វផ្សាយនេះ បានប្រព្រឹត្តិទៅនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងការងារ, តំណាងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា, មន្រ្តីជាន់ខ្ពស់កម្មវិធី Triangle ប្រចាំអាស៊ាន មកពីការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ទីក្រុងបាងកក ប្រទេសថៃ, ប្រធានអង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី រួមទាំងឯកឧត្តម លោក លោកស្រី មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការវិជ្ជាជីវៈ តំណាងកម្មករនិយោជិត និងតំណាងនិយោជក តំណាងអង្គការជាតិនិងអង្គការអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានា សរុបចំនួន ៥៧នាក់។
នៅក្នុងពិធីសិក្ខាសាលានេះ ឯកឧត្តម ហ៊ូ វុឌ្ឍី បានស្នើឱ្យគ្រប់ភាគី និងដៃគូពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ និងចូលរួមឱ្យបានសកម្មក្នុងការអនុវត្តការងារទាំងឡាយក្នុងការលើកកម្ពស់ និងការគោរពសិទ្ធិ នៃពលករទេសន្តរប្រវេសន៍ខាងផ្នែកថែទាំឱ្យស្របទៅតាមអនុសាសន៍ទាំង ៦ចំណុច របស់វេទិកាអាស៊ាន ស្តីពីទេសន្តរប្រវេសន៍ការងារ លើកទី១៧ ឱ្យបានល្អប្រសើរ។
សូមជម្រាបថា សិក្ខាសាលាផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអនុសាសន៍ចំនួន ៦ ដែលបានដាក់ចេញនៅក្នុងវេទិកាអាស៊ាន លើកទី១៧ ស្តីពីទេសន្តរប្រវេសន៍ការងារ ក្រោមមូលបទ “ការងារថែទាំ និងទេសន្តរប្រវេសន៍ការងារក្នុងតំបន់អាស៊ាន” និងមានមូលបទរងចំនួន ២ គឺ “ការឆ្លើយតបទៅនឹងតម្រូវការថែទាំតាមរយៈទេសន្តរប្រវេសន៍ការងារ” និង “ការពង្រឹងការការពារ និងការលើកកម្ពស់សិទ្ធិអ្នកថែទាំដែលជាពលករទេសន្តរប្រវេសន៍” នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។ សិក្ខាសាលានេះក៏ធ្វើការចែករំលែកបទពិសោធន៍នៅក្នុងការចូលរួមវេទិកាអាស៊ាន លើកទី១៧ ស្តីពីទេសន្តរប្រវេសន៍ការងារ និងពិនិត្យលើសកម្មភាពជាក់លាក់ និងស្ថាប័នពាក់ព័ន្ធដែលចូលរួមក្នុងការអនុវត្តអនុសាសន៍ នៃវេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារ លើកទី១៧ នេះផងដែរ៕










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤