ព័ត៌មាន
សម្រង់ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ
នៅព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមជាមួយការសម្ពោធព្រមគ្នានូវអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ។
នៅព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមជាមួយការសម្ពោធព្រមគ្នានូវអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៖
– សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅលើដីនៅខេត្តត្បូងឃ្មុំ ដែលមិនត្រឹមផ្តល់សេវាកម្មរក្សាសុខភាព និងព្យាបាលជំងឺ ដល់ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំនោះទេ វានឹងមានវិសាលភាពផ្តល់សេវាសុខាភិបាលដល់ពលរដ្ឋខេត្តព្រៃវែង ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីថែមទៀត។
– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ គឺជាចំណងដៃ កើតចេញពីមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន ជូនដល់ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ និងមានវិសាលភាពគ្រប់ដណ្តប់ដល់ប្រជាពលរដ្ឋទូទាំងប្រទេសក៏ថាបាន។
– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បានទទួលការយកចិត្តមទុកដាក់ខ្ពស់បំផុតពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសលោកប្រធានាធិបតីចិន ស៊ី ជិនពីង ដើម្បីធ្វើអោយកាន់តែល្អប្រសើរថែមទៀត ផ្នែកវិស័យសុខាភិបាលកម្ពុជា និងមិត្តភាពដ៏យូរអង្វែងបន្ថែមទៀតរវាងកម្ពុជា-ចិន។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពាក់កណ្តាលខែឧសភា រហូតដល់ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២ សម្តេចមិនអាចចាកចេញពីប្រទេសបានទេ ដោយសារកម្ពុជាត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
– សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចសូមទទួលយកការរិះគន់ពាក់ព័ន្ធវិស័យសុខាភិបាលកម្ពុជានៅទន់ខ្សោយ សម្ភារៈបរិក្ខាពេទ្យមិនសូវទនើប តែកម្ពុជាមានឆន្ទៈធ្វើឲ្យប្រសើរឡើងជាលំដាប់ នូវវិស័យសុខុមាលភាពដ៏សំខាន់មួយនោះ និងពង្រឹងឆន្ទៈក្រុមគ្រូពេទ្យ ដើម្បីឈានទៅសម្រេចគោលដៅ ព្រមទាំងឆន្ទៈនយោបាយ ដែលដាក់ចេញចំពោះវិស័យមួយនេះ។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាលំបាក លើសពីការលំបាកពីអតីតកាល ជាពិសេសវិស័យសុខាភិបាល និងការតភ្ជាប់ ហើយអ្វីដែលយើងត្រូវប្រឹងប្រែងនាពេលនេះ គឺការពង្រឹងឆន្ទៈ នៃដំណោះស្រាយជនបទ ជូនប្រជាពលរដ្ឋ។
-សម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅឆ្នាំ១៩៩៨ ពលរដ្ឋសង្ឃឹមរស់ត្រឹមអាយុជាង ៥០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែឥឡូវសង្ឃឹមរស់ដល់ជាង ៧០ឆ្នាំ ឬរហូតដល់ជាង ៩០ឆ្នាំ ដោយសារកត្តាសុខសន្តិភាព និងការអភិវឌ្ឍឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្រុមមគ្រូពេទ្យត្រូវមានក្រមសីលធម៌ និងវិជ្ជាជីវៈ ទោះកម្ពុជាខ្វះខាតថ្នាំ ឬខ្វះខាតឧបករណ៍បច្ចេកទេសបរិក្ខាទំនើបៗ ក៏អ្នកជំងឺសប្បាយចិត្តដែរ ព្រោះមានការយកចិត្តទុកដាក់ថែទាំពីគ្រូពេទ្យ។
– សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទោះជាអូមីក្រុងមិនធ្ងន់ធ្ងរបណ្តាលឲ្យស្លាប់ក៏ពិតមែន តែជំងឺនេះបណ្តាលឲ្យមានហានិភ័យសុខភាពនៅក្រោយក៏ថាបាន។
– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ គឺជាសេដ្ឋកិច្ច ព្រោះបើគ្មានការចាក់វ៉ាក់សាំងទេ កម្ពុជាមិនអាចដំណើរការបើកប្រទេសឡើងវិញបានឡើយ ហើយកម្ពុជាក៏មិនអាចអនុញ្ញាតឲ្យមានការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះបានដែរ។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ជាក់បន្ថែមថា កម្ពុជាមិនគាំទ្រសកម្មភាពបំបែករដ្ឋ, មិនគាំទ្រប្រើប្រាស់កម្លាំង ដើម្បីដោះស្រាយបញ្ហា និងគាំទ្រឲ្យភាគីជម្លោះចូលតុចរចាគ្នា ដើម្បីឈានទៅរកបទឈប់បាញ់ និងសន្តិភាព។
– សម្ដេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ទោះកម្ពុជាខ្វះវ៉ាក់សាំង ប៉ុន្តែមិនចាក់វ៉ាក់សាំងហួសកាលបរិច្ឆេទដល់ពលរដ្ឋនោះទេ ហើយកម្ពុជាក៏មិនមែនកន្លែងចោលវ៉ាក់សាំងហួសដឺលេនោះដែរ ។
– សម្តេចតេជោ ហ៊ុន សែន នៅតែប្រកាសដល់ភាគីជម្លោះរុស្ស៊ី និងអ៊ុយក្រែន ឲ្យមានបទឈប់បាញ់នៅនឹងកន្លែង ដោយសម្តេចបញ្ជាក់ថា រុស្ស៊ីមិនអាចយកឈ្នះអ៊ុយក្រែនបានឡើយ ហើយកងទ័ពរុស្ស៊ី ក៏មិនអាចសម្លាប់កងទ័ពអ៊ុយក្រែនឲ្យអស់ពីទឹកដីនោះដែរ។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសកុំឲ្យប្រជាពលរដ្ឋខ្មែរធ្វើសកម្មភាពជ្រុសហួស រហូតសុំទៅធ្វើទ័ពជួយអ៊ុយក្រែន ដូចប្រជាជននៃបណ្តាប្រទេសមួយចំនួន ដោយសម្តេចបញ្ជាក់ថា សកម្មភាពទាំងនោះ មិនខុសពីយកសាំងទៅដាក់លើភ្លើងនោះទេ ហើយរដ្ឋធម្មនុញ្ញកម្ពុជា ក៏មិនអនុញ្ញាតឲ្យធ្វើសកម្មភាពបែបនោះឡើយ លើកលែងក្នុងក្របខណ្ឌរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិប៉ុណ្ណោះ។
– សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា តម្រូវការជាអាទិភាពកំពូល ក្នុងប្រទេសអ៊ុយក្រែននាពេលនេះគឺ សន្តិភាព។ បើគ្មានសន្តិភាពទេ កុំនិយាយដល់សិទ្ធិមនុស្ស សិទ្ធិរស់រានមានជីវិត និងលទ្ធិប្រជាធិបតេយ្យអោយសោះ។ សិទ្ធិមនុស្ស សិទ្ធិរស់រានមានជវិត និងលទ្ធិប្រជាធិបតេយ្យ មិនមានក្រោមបរិយាកាសប្រទេសកើតសង្គ្រាម ក្រោមគ្រាប់បែក ឬគ្រាប់ផ្លោងនោះទេ។
– សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យប្រជាពលរដ្ឋកម្ពុជារក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។ បើកម្ពុជារក្សាបាន នោះកម្ពុជានឹងធ្វើដំណើរទៅមុខប្រកបដោយវឌ្ឍនភាពខ្ពស់ជាលំដាប់។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅពេលនេះមានអភិបាលខេត្តចំនួន៣ខេត្តហើយ ដែលកើតជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ក្នុងនោះមានអភិបាលខេត្តកំពង់ចាម ,កំពង់ស្ពឺ និងកំពត ហើយសម្តេចក៏បានអំពាវនាវកុំឲ្យមានទស្សនៈបែបលេងសើចថា “បើមិនកើតកូវីដ មិនទាន់សម័យ។
អត្ថបទពី៖ BTV
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ