ព័ត៌មាន
ក្រោយការកែទម្រង់រដ្ឋបាលសាធារណៈនៅដើមឆ្នាំ២០២៥ ចំនួនមន្ត្រីរាជការស៊ីវិលសរុបទូទាំងប្រទេសមានការថយចុះ ស្របតាមអភិក្រម «ពង្រឹងជាជាងពង្រីក»
ភ្នំពេញ៖ ក្រោយការកែទម្រង់រដ្ឋបាលសាធារណៈនៅដើមឆ្នាំ២០២៥នេះ ចំនួនមន្ត្រីរាជការស៊ីវិលសរុបទូទាំងប្រទេសមានការថយចុះ ស្របតាមអភិក្រម «ពង្រឹងជាជាងពង្រីក»។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ហាស់ ប៊ុនថ្ថន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រសួងមុខងារសាធារណៈ ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលក្រសួងមុខងារសាធារណៈនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៥នេះ។
នៅក្នុងឱកាសសន្និបាតនេះ បន្ទាប់ពីពិធីបើកសន្និបាត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រួចមក ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ បានចែករំលែកបទពិសោធ និងលទ្ធផលការងារ ជាព័ត៌មានសម្រាប់អង្គភាពដទៃទៀត បានទាញយកជាប្រយោជន៍ផង និងផ្លាស់ប្តូរយោបល់ផង ដើម្បីជាមូលដ្ឋានក្នុងការកំណត់ទិសដៅ យុទ្ធសាស្ត្រ និងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំបន្តបន្ទាប់។
មានប្រសាសន៍ក្នុងបទបង្ហាញ ស្តីពី «វឌ្ឍនភាពនៃការដឹកនាំ និងការគ្រប់គ្រងវិស័យមុខងារសាធារណៈ» ឯកឧត្តម ហាស់ ប៊ុនថ្ថន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមុខងារសាធារណៈ បានលើកឡើងថា “សម្រាប់ដើមឆ្នាំ២០២៥ ចំនួនមន្ត្រីរាជការស៊ីវិលសរុបទូទាំងប្រទេស មានការថយចុះបើធៀបនឹងខែឧសភា ឆ្នាំ២០២៤។”
ឯកឧត្តមបានពន្យល់បន្ថែមថា មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិទំនោរថយចុះជាបន្តបន្ទាប់ និងមន្ត្រីថ្នាក់កណ្តាលមានចំនួនកើនឡើង ដោយសារមានតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ជាពិសេសការជ្រើសរើសមន្ត្រីកសិកម្មឃុំ ដែលក្រសួងមុខងារសាធារណៈ បានដឹកនាំរៀបចំការប្រឡងប្រជែងជ្រើសរើសប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
ឯកឧត្តម អគ្គលេខាធិការបានបង្ហាញស្ថានភាពជារួមថា៖«ចំនួនមន្ត្រីរាជការស៊ីវិលទូទាំងប្រទេសមានការថយចុះ»។
បើតាម ឯកឧត្តម ហាស់ ប៊ុនថ្ថន ការថយចុះនៃចំនួនមន្ត្រីរាជការស៊ីវិល នេះជាផ្នែកមួយនៃការចូលរួមកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមអភិក្រម «ពង្រឹងជាជាងពង្រីក» រួមទាំងជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមសន្សំសំចៃបន្ទុកបុគ្គលិករបស់រាជរដ្ឋាភិបាលផងដែរ៕







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤