ព័ត៌មាន
សម្ដេចធិបតី ស្នើឱ្យរៀបចំក្រុមការងារពិសេស ដើម្បីរៀបចំផ្ដល់មេដាយជូនមន្ត្រីដែលមិនធ្លាប់បានទទួលមេដាយ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ សម្ដេចបានចេញសារស្នើឱ្យមានក្រុមការងារពិសេស ដើម្បីផ្ដល់មេដាយជូនមន្ត្រីដែលមិនធ្លាប់ទទួលបានមេដាយ។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៅថ្ងៃនេះបានផ្ញើសារសំឡេងជូនពលរដ្ឋ និងសាធារណជនទាំងអស់ជ្រាបពីការរៀបចំបង្កើតក្រុមការងារពិសេស ដើម្បីពិនិត្យ និងវិនិច្ឆយលើការផ្ដល់មេដាយជូនមន្ត្រីរាជការស្ថិតក្នុងក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យាដែលបានបំពេញការងារចាប់ពី ១០ឆ្នាំឡើងទៅ និងមិនធ្លាប់ទទួលបានមេដាយសោះ។
សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការផ្ដល់ជូននេះ គឺចំពោះតែមន្ត្រីដែលសកម្ម មិនដែលមានបញ្ហាក្នុងការបំពេញការងារ និងមិនធ្លាប់ទទួលបានមេដាយសោះ។
តាមរយៈសារសំឡេងនេះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យពិនិត្យកែសម្រួលសារាចរដែលមានហើយ ដើម្បីបង្កើនភាគរយឱ្យបានសមរម្យនៅក្នុងការផ្ដល់មេដាយការងារជូនមន្ត្រីរាជការគ្រប់ប្រភេទ។
កន្លងមកមន្ត្រីរាជការដែលត្រូវទទួលមេដាយការងារ គឺត្រូវឆ្លងកាត់ការពិនិត្យវាយតម្លៃពីប្រធានរបស់ខ្លួន ដែលមានតាំងពីថ្នាក់ការិយាល័យ, នាយកដ្ឋាន, អគ្គនាយកដ្ឋាន រហូតដល់ប្រធានអង្គភាពផ្ទាល់សម្រេច។ មន្ត្រីដែលសកម្ម, មកបំពេញការងារបានទៀងទាត់ និងមានស្នាដៃល្អ តែងទទួលបានការវាយតម្លៃឱ្យទទួលមេដាយ។ មេដាយការងារ ដែលមន្ត្រីរាជការត្រូវទទួលបានមាន មេដាយសំរឹទ្ធ, មេដាយប្រាក់ និងមេដាយមាស ដែលជាកម្រិតខ្ពស់បំផុតក្នុងការងារជាមន្ត្រីរាជការ។ ការផ្ដល់មេដាយ ដែលសម្រេចដោយរាជរដ្ឋាភិបាល គឺក្នុងមួយស្ថាប័នអនុញ្ញាតឱ្យមានក្នុងរង្វង់ ១០ភាគរយប៉ុណ្ណោះ៕ ដោយ៖ គង់ ឌិន

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤