ព័ត៌មាន
ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ចុះពិនិត្យសកម្មភាពបោសសម្អាតមីន ដេីម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិ (Eco Tourism) ក្នុងតំបន់ភ្នំ ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់
(ពោធិ៍សាត់) ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៥ នេះបានចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់អង្គការ HALO Trust ដេីម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិរបស់រដ្ឋបាលខេត្ត ពោធិ៍សាត់ ស្ថិតក្នុងតំបន់ភ្នំ ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ការចុះពិនិត្យនេះ មានការចូលរួមពី ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ទូច ភាព អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អាជ្ញាធរខេត្តពោធិ៍សាត់គ្រប់លំដាប់ថ្នាក់ និងប្រតិបត្តិករ HALO Trust។
ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់អំពីសារៈសំខាន់អំពីការងារបោសសម្អាតមីន ដេីម្បីគាំទ្រដល់ការអភិវឌ្ឍនៅនឹងកន្លែង ជាពិសេសចូលរួមផ្តល់សុខសុវត្ថិភាព និងលេីកកម្ពស់ដល់វិស័យទេសចរណ៍ធម្មជាតិនៅតាមតំបន់មួយចំនួនដែលកំពុងមានការចាប់អារម្មណ៍ និងទាក់ទាញភ្ញៀវទេសចរដេីរលេងកំសាន្តនិងសម្រាកលំហែកាយជាមួយនឹងធម្មជាតិដ៏ស្រស់ស្អាត ជាពិសេសតំបន់ភ្នំធម្មជាតិ ១៥០០ នៅវាលវែងនេះ។
ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា បច្ចុប្បន្ននេះ អាជ្ញាធរមីន កំពុងយកចិត្តទុកដាក់លេីការងារបោសសម្អាតមីនដេីម្បីគាំទ្រវិស័យទេសចរណ៍ធម្មជាតិ ស្របតាមទស្សនវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបង្កេីតតំបន់ទេសចរណ៍ធម្មជាតិថ្មីៗឱ្យបានច្រេីនប្រកបដោយសុវត្ថិភាព ដេីម្បីរួមចំណែកលេីកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ជាពិសេសក្នុងការប្រែក្លាយតំបន់អតីតសមរភូមិ និងមានហានិភ័យខ្ពស់ដោយសារគ្រាប់មីន ទៅជាតំបន់ទេសចរណ៍ធម្មជាតិ និងដំណេីរកំសាន្តលក្ខណៈរុករក។ ដំណេីរកំសាន្តរបស់ប្រជាពលរដ្ឋតាមតំបន់រមណីយដ្ឋានធម្មជាតិ ត្រូវតែមានការរៀបចំជាមុន និងមានសុខសុវត្ថិភាពខ្ពស់ ស្របតាមបំណងប្រាថ្នារបស់សម្តេចធិបតី។
ប៉ុន្ដែទោះបីយ៉ាងណា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ នៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ ៕ (ភារម្យ)












-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤