ព័ត៌មាន
ក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះពិនិត្យប្រសិទ្ធភាពការបម្រើសេវាសុខាភិបាល ការប្រើប្រាស់បណ្ណមូលនិធិសមធម៌ និងប.ស.ស. នៅមន្ទីរពេទ្យព្រះអង្គឌួង
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្ទាល់ការបម្រើសេវាសុខាភិបាល និងការប្រើប្រាស់សេវាមូលនិធិសមធម៌សុខាភិបាល និងប.ស.ស របស់ប្រជាពលរដ្ឋ ដែលមកទទួលសេវានៅមន្ទីរពេទ្យព្រះអង្គឌួង។
ការមកទទួលសេវារបស់បងប្អូនប្រជាពលរដ្ឋ និងការបម្រើសេវាសុខាភិបាលរបស់ក្រុមគ្រូពេទ្យ ជាពិសេសការបម្រើសេវាផ្នែក ប.ស.ស. និងមូលនិធិសមធម៌សុខាភិបាល ជូនដល់ប្រជាពលរដ្ឋ កាន់តែមានការកើនឡើង និងមានភាពមមាញឹកជាបន្តបន្ទាប់ ពីមួយថ្ងៃទៅមួយថ្ងៃ។ ការកើនឡើងនៃការមកទទួលបម្រើសេវានាពេលនេះ បង្ហាញពីការជឿទុកចិត្ត និងភាពរីកចម្រើនលើសេវាសាធារណៈ។ ទន្ទឹមនឹងការរីកចម្រើន ក្នុងនាមថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំ និងបន្តជម្រុញឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យ និងផ្នែក ប.ស.ស. កាន់តែបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ដោយស្របតាមការអនុវត្តន័ នៃវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល ឈានឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបសំណេះសំណាល និងសួរសុខទុក្ខអ្នកជំងឺ គ្រួសារអ្នកជំងឺ ដែលមកទទួលសេវានៅមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីស្វែងយល់ពីការបម្រើសេវារបស់មន្រ្តីសុខាភិបាល ក្នុងការពង្រឹងគុណភាពបម្រើសេវាប្រកបដោយប្រសិទ្ធភាព ស័ក្កិសិទ្ធភាព ជាមួយក្រមសីលធម៌វិជ្ជាជីវៈ និងដោយមិនមានការរើសអើង។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសំដែងនូវការកោតសរសើរដល់ក្រុមការងារទាំងអស់ ទាំងមន្ទីរពេទ្យ និងប.ស.ស. អំពីការខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ដែលប្រៀបបានដូចជាកូន ជាចៅ និងក្រុមគ្រួសារផ្ទាល់ ដោយបានបង្ហាញពីភាពកក់ក្តៅ រួសរាយរាក់ទាក់ និងក្នុងឥរិយាបទល្អ សំដៅគុណភាព ប្រសិទ្ធិភាព និងស័ក្តិសិទ្ធភាព។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ផ្តល់ជាអនុសាសន៍គន្លឹះៗ ក្នុងការរៀបចំឱ្យមានភាពកាន់តែល្អប្រសើរបន្ថែមទៀត ដោយត្រូវចុះពិនិត្យ និងជួយសម្រួលឱ្យបានញឹកញាប់ដល់បងប្អូនដែលរង់ចាំ មិនត្រូវមើលរំលងករណីតម្រូវការជួយបន្ទាន់ ករណីចាស់ជរា ពិការភាព ករណីស្រ្តីមានផ្ទៃពោះ ជាដើម និងបន្តរក្សាប្រសិទ្ធភាពនៃការបម្រើសេវាឱ្យនៅតែមានគុណភាព ជាមួយនឹងការបង្កើតយន្តការរៀបចំផែនការរយៈពេលខ្លី និងរយៈពេលវែង ដោយពិនិត្យយ៉ាងល្អិតល្អន់បំផុត៕
អត្ថបទ រដ្ឋា



















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ