ព័ត៌មាន
ក្រសួងបរិស្ថាន និងអង្គការ WorldFish ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជលផល និងបរិស្ថាន
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូអង្គការ WorldFish ដែលដឹកនាំដោយលោកស្រីបណ្ឌិត Michelle Tigchelaar ប្រធានកម្មវិធីផលប៉ះពាល់ ការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពបរិស្ថាន WorldFish ប្រចាំនៅប្រទេសម៉ាឡេស៊ី។ កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហប្រតិបត្តិការគ្នារវាងក្រសួងបរិស្ថាន និងអង្គការ WorldFish ដើម្បីការពារ អភិរក្សធនធានជលផល និងជីវៈចម្រុះរបស់កម្ពុជា និងនៅក្នុងតំបន់ ដោយបានលើកឡើងនូវគម្រោងសំខាន់ៗ មួយចំនួនដូចជា ការអភិរក្សក្តាមធម្មជាតិ ការស្តារប្រព័ន្ធអេកូឡូស៊ី ការសម្អាតទន្លេសាប និងការអភិវឌ្ឍន៍វារីវប្បកម្មប្រកបដោយនិរន្តរភាព ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្តទៀតថា ការធានាបាននូវសន្តិសុខស្បៀង តាមរយៈការបណ្តុះស្មារតីប្រជាសហគមន៍មូលដ្ឋានឱ្យចេះការពារ អភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិដែលមានស្រាប់នៅក្នុងសហគមន៍ដែលពួកគេរស់នៅ គឺជាការងារអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញនូវគោលដៅលំហែបៃតង រួមនឹងការដាំដុះព្រៃកោងកាងឡើងវិញ ដើម្បីការពារជម្រក និងធ្វើឱ្យចំនួនសត្វស្លាប សត្វមានជីវិតក្នុងទឹកដូចជាក្តាម បង្គា ត្រីមានការកើនឡើង ហើយនឹងក្លាយជាអាហារប្រចាំរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលបានទៅកម្សាន្តតំបន់ទាំងនោះ។ ស្របជាមួយគ្នានេះ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្តជាជំហានៗ ដោយផ្តើមចេញពីការកាត់បន្ថយសំរាមប្លាស្ទិក និងឈានជាបន្តបន្ទាប់ទៅដល់ការសម្អាតសំរាមប្លាស្ទិកទាំងស្រុងនៅក្នុងផ្ទៃទឹករបស់កម្ពុជា រួមទាំងផ្ទៃទន្លេមេគង្គទាំងមូលដែលបានហូរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ឡាវ វៀតណាម និងថៃ។
លោកស្រីបណ្ឌិត Michelle Tigchelaar និងសហការី WorldFish បានសម្តែងការសាទរចំពោះការងារអាទិភាពដែលក្រសួងបរិស្ថានសម្រេចបាន និងចូលរួមចំណែកតាមរយៈកិច្ចសហប្រតិបត្តិការនេះ ដោយផ្តោតលើកម្មវិធីវិទ្យាសាស្ត្រថ្មីរបស់ Consultative Group on International Agricultural Research (CGIAR) ដែលជាអង្គភាពស្រាវជ្រាវកសិកម្មអន្តរជាតិដ៏សំខាន់មួយ លើការដោះស្រាយបញ្ហាប្រឈមជាសកលដែលទាក់ទងនឹងសន្តិសុខស្បៀង ភាពក្រីក្រ និងបរិស្ថាន សម្រាប់ជីវៈចម្រុះ និងការបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុឈ្មោះថា «វារីវប្បកម្មប្រកបដោយនិរន្តរភាព» សម្រាប់មូលនិធិអាកាសធាតុបៃតង (GCF) ក្នុងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការការពារធនធានធម្មជាតិនៅកម្ពុជាសមស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាព៕









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤