ព័ត៌មាន
មជ្ឈមណ្ឌលជាតិផ្តល់ឈាមរំពឹងអាចប្រមូលឈាមបានច្រើនសម្រាប់ចែកចាយដល់មន្ទីរពេទ្យនានា
ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ នៅលើការប្រមូលឈាមក្នុងឆ្នាំ២០២៥ នេះ ដែលនិងអាច ប្រមូលឈាមបានច្រើនសម្រាប់ការចែកចាយដល់មន្ទីរពេទ្យ ខណៈនៅក្នុងរយៈពេលជិត ៣ ខែ ដើមឆ្នាំនេះ មានសប្បុរសជនជាច្រើន បានកំពុងបន្តបានចូលរួមបរិច្ចាគឈាម។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រសួងសុខាភិបាល លើកឡើងនៅក្នុងកម្មវិធីបរិច្ចាកឈាមប្រ ចាំឆ្នាំ២០២៥ ដោយស្ម័គ្រចិត្ត នៃថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៥ នេះថា នៅដើមឆ្នាំ២០២៥នេះ ឃើញថា មានសប្បុរជនបានចូលរួមបរិច្ចាកឈាមជាច្រើន ជាក់ស្តែងថ្ងៃទី ១៤ មីនា កន្លងមកនេះ មជ្ឈមណ្ឌលជាតិទទួលបានឈាមជាង ១.១០០ សាក់ បន្ទាប់មកនៅថ្ងៃទី ១៨ ប្រមូលបានជាង ១.២០០ សាក់ បន្ថែមទៀត នេះគឺជាតួរលេខមួយខ្ពស់ ដែលជាការបង្ហាញពីការចូលរួមដោយស្ម័គ្រចិត្ត ក្នុងនោះមជ្ឈមណ្ឌលជាតិបាននិងកំពុងបន្ត បេសកម្មរបស់ខ្លួន នៅតាមបណ្តាក្រសួង-ស្ថាប័ន និងបណ្តាវិស័យឯកជនផ្សេងៗ ក្នុងគោលបំណងប្រមូលឈាមឱ្យឆ្លើយតប សម្រាប់ ការចែកចាយតាមមន្ទីពេទ្យនានា។
តាមរយៈនៃការចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្តនេះ លោកវេជ្ជបណ្ឌិត រំពឹងថា នៅក្នុងឆ្នាំ២០២៥ មជ្ឈមណ្ឌលជាតិផ្តល់ ឈាមនឹងទទួលបានឈាមច្រើន ខណៈអត្រានៃការចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្តនៅមានកម្រិតក៏ដោយ តែទោះបីយ៉ាងណាការ ចូលរួមពីសប្បុរជន នឹងអាចធ្វើឱ្យក្រសួងសុខាភិបាល អាចសម្រេចបាននៅក្នុងគោលដៅផែនការយុទ្ធសាស្រ្ត ដែលបានកំណត់ក្នុង រង្វង់ ២៥ ភាគរយ។
នៅក្នុងកម្មវិធីបរិច្ចាកឈាមនេះ, ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ លើកឡើងថា ការចូលរួមបរិច្ចាកឈាមរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទិ៍ក្រសួង ពិតជាមានសារៈសំខាន់ណាស់ ព្រោះការបរិច្ចាកឈាមរបស់អស់លោកអ្នក គឺមិនមែនយកទៅជួញដូរ ឬការធ្វើអាជីវកម្មណាមួយនោះឡើយ ពោលគឺការជួយដល់មន្ទីរ ពេទ្យដែលកំពុងមានតម្រូវការឈាម ដែលតាមរយៈនេះ អាចចាត់ទុកថា ជាការចូលរួមលើកស្ទួយការងារសង្គម និងជាការបង្ហាញនូវ សកម្មភាពមនុស្សធម៌ដ៏មានតម្លៃ ខណៈដែលសង្គមកំពុងមានតម្រូវការឈាម ដើម្បីជួយដល់អ្នករងគ្រោះ និងងាយរងគ្រោះ ក្នុងនោះ ការចូលរួមបរិច្ចាកឈាម ក្រសួងនឹងមានសកម្មភាពជាបន្តបន្ទាប់ទៀត ក្នុងការចូលរួមគាំទ្រអំពីតម្រូវការឈាមនេះ៕អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦