ព័ត៌មាន
ធនធានសមុទ្រនៅតំបន់សហគមន៍នេសាទភូមិថ្មីសំបូរជាងមុន បន្ទាប់ពីមានការគំាទ្រពីគម្រោង SCMF
កែប៖ ធនធានសមុទ្រនៅសហគមន៍នេសាទភូមិថ្មី ស្ថិតនៅខេត្តកែប សំបូរជាងមុន បន្ទាប់ពីមានការគាំទ្រពីគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)។
លោក ណុះ យ៉េប ប្រធានស្តីទីសហគមន៍នេសាទភូមិថ្មី ស្ថិតនៅក្រុងកែប ខេត្តកែប បានឱ្យដឹងថា តាមរយៈគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព បានគាំទ្រដល់សហគមន៍ដូចជា៖ ដាក់ពង្រាយជម្រកសិប្បនិម្មិត,ការបង្កើតកន្លែងភ្ញាស់ក្ដាម ចិញឹមក្ដាមសេះ និងការអភិវឌ្ឍអេកូទេសចរណ៍ជាដើម។
ការលើកឡើងពីប្រធានស្តីពីសហគមន៍នេសាទភូមិថ្មី បានធ្វើឡើងក្នុងពេល លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានដឹកនាំក្រុមគណៈប្រតិភូធនាគារADB ចុះទស្សនកិច្ចនៅសហគមន៍នេសាទភូមិថ្មី ដោយមានការទទួលស្វាគមន៍ពីឯកឧត្តម ទិត ឌីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។
លោក ណុះ យ៉េប ប្រធានស្តីទីសហគមន៍នេសាទភូមិថ្មី បានបន្តថា បច្ចុប្បន្នសមាជិកនៅក្នុងសហគមន៍មានជីវភាពល្អជាងមុន និងម្យ៉ាងវិញទៀត ធនធានសមុទ្រនៅតំបន់សហគមន៍ ក៏សំបូរជាងមុនផងដែរ បន្ទាប់ពីមានការគំាទ្រពីគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព។
លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាពរបស់ADB មានសារៈសំខាន់ណាស់ក្នុងការបង្កើនបរិមាណស្តុកជលផលនៅក្បែរឆ្នេរសមុទ្រ ពង្រឹងជីវភាពរស់របស់ប្រជាជននៅតាមឆ្នេរ និងលើកកម្ពស់ការចូលរួមរបស់សហគមន៍ក្នុងការគ្រប់គ្រងធនធានសមុទ្រសំខាន់ៗ។
គួរបញ្ជាក់ដែរថា គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) មានថវិកាសរុបចំនួន១០៤លានដុល្លារ ក្នុងនោះថវិការបស់ធនាគារADB ចំនួន៦៣លានដុល្លា ចែកជាកម្ចីចំនួន៤១លានដុល្លា និងជាឥទានឥតសំណងចំនួន២២លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី(ADF), សហហិរញ្ញវប្បទាន១០លានដុល្លារ ពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន,២០លានដុល្លារពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) និង១១លានដុល្លាពីរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ អនុវត្តនៅខេត្តជាប់សមុទ្រមានដូចជា៖ ខេត្តកែប កំពត កោះកុង និងព្រះសីហនុ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០៣០៕ អត្ថបទ៖ទូច សោភ័ណ











-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦