ព័ត៌មាន
ក្រសួងសង្គមកិច្ចប្រមូលធាតុចូលបន្ថែម ដើម្បីបង្កើតក្ដាវាយអក្សរសំឡេងភាសាខ្មែរលើកុំព្យូទ័រ និងកម្មវិធី(សូហ្វៀ) ទូរស័ព្ទ
ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ជាពិសេសបងប្អូនជនមានពិការភាពភ្នែក ដើម្បីប្រមូលធាតុចូល ឬសំណើបន្ថែមដាក់ទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការបង្កើតនូវក្ដាវាយអក្សរជាសំឡេងភាសាខ្មែរលើកុំព្យូទ័រ ឬលើអេក្រងទូរស័ព្ទ ដើម្បីឲ្យជនមានពិការភាពភ្នែកងាយស្រួលសិក្សា ។
នៅក្នុងកិច្ចប្រជុំប្រមូលធាតុចូល នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារសម្របសម្រួលបច្ចេកវិទ្យាលើប្រព័ន្ធកុំព្យូទ័រ និងទូរស័ព្ទឆ្លាតវៃសំឡេងជាភាសាខ្មែរ សម្រាប់អប់រំជនមានពិការភាពភ្នែក មានប្រសាសន៍ថា ការប្រមូលធាតុចូលនេះ ដើម្បីធ្វើយ៉ាងណាឲ្យការបង្កើតនូវកម្មវិធីក្ដាវាយលើកុំព្យូទ័រ និងទូរស័ព្ទ បានឆ្លើយតបគ្រប់គ្រាន់ និងតាមតម្រូវការរបស់បងប្អូនជនមានពិការភាព។
ឯកឧត្តមបានបន្តថា សម្រាប់កិច្ចប្រជុំនេះដែរ គឺជាលើកទី៥ហើយ ហើយលើកនេះ ក៏ជាលើកចុងក្រោយ សម្រាប់ការប្រមូលនូវធាតុចូលនានា ដើម្បីឈានទៅដាក់សំណើទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្កើតនូវកម្មវិធីនេះ ។
ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអនុប្រធានក្រុមការងារ មានប្រសាសន៍ថា កម្មវិធីនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ជនមានពិការភាពភ្នែក ដើម្បីបានសិក្សានូវជំនាញកុំព្យូទ័រ ឬកម្មវីធីទូរស័ព្ទ ព្រោះបច្ចុប្បន្នពួកគាត់មានការពិបាកយ៉ាងខ្លាំងក្នុងការសិក្សា ប្រើប្រាស់កុំព្យូទ័រ និងទូរស័ព្ទដៃ ដោយអត់មានសំឡេងជាភាសាខ្មែរ។
ឯកឧត្តមបានបន្តថា សម្រាប់កិច្ចប្រជុំនេះ គឺធ្វើយ៉ាងណាប្រមូលនូវធាតុចូលនានា ដែលជាតម្រូវការចាំបាច់ដូចគ្នា របស់បងប្អូនជនមានពិការភាពភ្នែក និងចំគោលដៅដែលចង់បាន ហើយនៅពេលខាងមុខ នឹងលើកយកសំណើ ឬធាតុចូលទាំងអស់នោះដាក់ជូនក្រសួងប្រៃសណីយ៍ ក៏ដូចជាស្ដាប់នូវបទបង្ហាញពីអ្នកជំនាញពីកម្មវិធីនេះ មុនឈានដល់ការបង្កើត ។
បងប្អូនជនមានពិការភាពភ្នែក បានសម្ដែងនូវការសាទរ និងគាំទ្រយ៉ាងខ្លាំង នៅពេលដែលក្រសួងសង្គមកិច្ច និងក្រសួងស្ថាប័នពាក់ព័ន្ធ បានគិតគូរ និងគ្រោងបង្កើតនូវក្ដាវាយអក្សរជាសំឡេងភាសាខ្មែរលើកុំព្យូទ័រ និងអេក្រងទូរស័ព្ទ ព្រោះនឹងជួយឲ្យពួកគេ កាន់តែងាយស្រួលលើការសិក្សាស្រាវជ្រាវ និងកិច្ចការងារផ្សេងៗ ពាក់ព័ន្ធកម្មវិធីកុំព្យូទ័រ និងទូរស័ព្ទដៃ ។
គួរបញ្ជាក់ថា គម្រោងនេះ ពិតវាបានឆ្លើយតបចំគោលដៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះកម្មវិធីនេះ គឺត្រូវនឹងចំណុចការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា ៕ អត្ថបទ៖ បាន សុខរិទ្ធិ







-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦