ព័ត៌មាន
សម្ដេចធិបតី អនុញ្ញាតជូនប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម ម៉ាសាតូ កាន់ដា (MASATO KANDA) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
សូមជម្រាបថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺជាប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតមួយរបស់កម្ពុជាដោយផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យមចំនួន ៣២៩,៨ លានដុល្លារពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១។ ការគាំទ្ររបស់ ADB គឺស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ របស់កម្ពុជា។
កន្លងតៅ ADB បានជួយរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺរាតត្បាត កូវីដ-១៩ តាមរយៈកម្មវិធីពង្រឹងប្រព័ន្ធគាំពារសុខភាពរបស់ប្រទេស បង្កើនជំនួយសង្គមដល់ជនក្រីក្រ និងជនងាយរងគ្រោះ និងផ្តល់កម្លាំងជំរុញសេដ្ឋកិច្ចដល់អាជីវកម្ម រួមទាំង សហគ្រាសធុនតូច និងមធ្យម។
នៅក្រោមគម្រោងបម្រុងរបស់ ADB សម្រាប់ឆ្នាំ ២០២២-២០២៤ ធនាគារបានជួយរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ជាមួយនឹងជំនាញ កម្រិតខ្ពស់លើបច្ចេកវិទ្យា និងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន។ ច្រើនជាងមួយភាគបួននៃហិរញ្ញប្បទានដែលបានគ្រោងទុក នឹងត្រូវវិនិយោគក្នុងគម្រោងអប់រំ និងអភិវឌ្ឍន៍ជំនាញ។
ADB បានប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវភាពរីកចម្រើន បរិយាបន្ន ភាពធន់ និងនិរន្តរភាព នៃអាស៊ី និងប៉ាស៊ីហ្វិក ខណៈពេលដែលរក្សានិរន្តរភាពកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការលុបបំបាត់ភាពក្រីក្រខ្លាំង។ ADB បង្កើនឥទ្ធិពលនៃការអភិវឌ្ឍជំនួយដល់ប្រទេសសមាជិកកំពុងអភិវឌ្ឍរបស់ខ្លួន ដោយផ្តល់នូវហិរញ្ញប្បទាន និងដំណោះស្រាយ ចំណេះដឹងដែលសមស្របតាមរយៈកិច្ចពិភាក្សាគោលនយោបាយ និងសេវាកម្មប្រឹក្សាយោបល់ក្នុងចំណោមសេវាកម្មផ្សេងៗទៀត។ ធនាគារកៀរគរធនធានហិរញ្ញវត្ថុតាមរយៈសហហិរញ្ញប្បទានពីប្រភពឥណទានផ្លូវការ ពាណិជ្ជកម្ម និងនាំចេញ។







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា