ព័ត៌មាន
ឯកឧត្តមបណ្ឌិត ជាម យៀប ណែនាំឱ្យស្ថាប័នរដ្ឋ និងឯកជនត្រូវខិតខំរក្សាតម្លៃប្រាក់រៀល ដើម្បីកាត់បន្ថយកត្តាប៉ះពាល់ជាវិជ្ជមានពីសកលលោក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសិក្ខា សាលាផ្សព្វផ្សាយស្តីពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) ក្នុងឱកាសអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរ ប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០-២០២៥) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា លោកជំទាវ សោម គឹមសួគ៍ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ និង ឯកឧត្តម លោកជំទាវ ប្រធានគណៈកម្មការព្រឹទ្ធសភា និងរដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា និងតំណាងរាជរដ្ឋាភិបាល នៅវិមានរដ្ឋសភា។
នៅក្នុងឱកាសនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក្នុងនាម សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់សមាជិក សមាជិកា ព្រឹទ្ឋសភា រដ្ឋសភា និងធនាគារជាតិ នៃកម្ពុជា ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ នូវអនុសាសន៌មួយចំនួនដូចខាងក្រោម៖
១-សូមលើកទឹកចិត្តដល់យើងទាំងអស់គ្នា រួមគ្នាលើកស្ទួយការប្រើប្រាស់រៀលឱ្យកាន់តែទូលំទូលាយព្រោះថា ប្រាក់រៀល គឺជានិមិត្តិរូបជាតិយ៉ាងសំខាន់មួយ ដែលធ្វើឱ្យអត្តសញ្ញាណ និងព្រលឹងជាតិមានភាពពេញលេញ។
២-សូមលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នសាធារណៈ និងវិស័យឯកជន បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រែក្លាយប្រាក់រៀលទៅជារូបិយវត្ថុចម្បងនៅគ្រប់សកម្មភាពសេដ្ឋកិច្ច និងវិស័យទាំងអស់ ពីព្រោះការប្រើប្រាស់រូបិយវត្ថុជាតិតែមួយ នឹងអាចឈានទៅជួយកាត់បន្ថយផលប៉ះពាល់ពីកត្តាខាងក្រៅ ហើយនឹងធ្វើឱ្យប្រទេសកម្ពុជាយើងអាចនឹងមានឯករាជ្យផ្នែកសេដ្ឋកិច្ចខ្ពស់ជាងមុន។
៣- សូមលើកទឹកចិត្តដល់សមាជិក សមាជិការដ្ឋសភា ពិនិត្យ និងសិក្សាក្នុងការផ្តួចផ្តើមធ្វើច្បាប់ ឬអនុម័តច្បាប់នានា ដែលគាំទ្រដល់ការអភិវឌ្ឍវិស័យ ធនាគារ និងហិរញ្ញវត្ថុ និងជាពិសេសលើការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។
៤- សភានឹងបន្តគាំទ្រ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនជំរុញការអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗលើគ្រប់វិស័យ ដើម្បីបង្កភាពងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងទៀត។
៥- សភានឹងបន្តធ្វើការតាមដាន និងត្រួតពិនិត្យលើការងារអនុវត្តច្បាប់ហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រងឆ្នាំ២០២៥ ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ ដើម្បីធានាបានសក្តិសិទ្ឋិភាព ប្រសិទ្ឋភាព និងតម្លាភាព ធ្វើយ៉ាងណាឲ្យថវិកាជាតិបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
៦-សភាលើកទឹកចិត្តដល់ធនាគារជាតិនៃកម្ពុជា បន្តធ្វើការផ្សព្វផ្សាយស្តីពីការប្រើប្រាស់ប្រាក់រៀលប្រព័ន្ធបាគង និងខេអេចឃ្យូអរ KHQR ឱ្យបានទូលំទូលាយដល់សាធារណជនទាំងស្ត្រី និងបុរស ជាពិសេសក្នុងចំណោម វិស័យឯកជន និង អ្នកទេសចរណ៍ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាយើងឱ្យកាន់តែខ្លាំង និងកាត់បន្ថយផលប៉ះពាល់នៃអតិផរណាដែលបណ្តាល មកពីអត្រាប្តូរប្រាក់ពីរូបិយប័ណ្ណបរទេស។
៧- សូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាល ពិចារណាបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួងមួយ ដើម្បីរៀបចំយុទ្ធសាស្រ្ត និងធ្វើការស្រាវជ្រាវអំពីការលើកកម្ពស់ប្រាក់រៀល សំដៅឱ្យគោលនយោបាយជំរុញការប្រើប្រាស់ប្រាក់រៀលតាមវិស័យនានា អាចប្រព្រឹត្តទៅប្រកបដោយសង្គតិភាព។
និង៨- គួរពិចារណាបង្កើតនូវវិធាន ឬនិយ័តកម្ម និងពង្រឹងកិច្ចសហការពហុភាគីសំដៅជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ព្រមទាំងអប់រំ ផ្សព្វផ្សាយដល់វិស័យឯកជន និងពលរដ្ឋទូទៅទាំងស្ត្រីនិងបុរស អំពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល ដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងធន់ ក៏ដូចជាការលើកកម្ពស់អធិបតេយ្យភាព និងអត្តសញ្ញាណជាតិផងដែរ៕
-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន