ព័ត៌មាន
លោកជំទាវ ពុំ ចន្ទីនី អំពាវនាវឲ្យមានការចូលរួមកាន់តែខ្លាំង ដើម្បីលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី កាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានគ្រប់រូបភាពលើស្ត្រី និងកុមារី
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែកតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានស្រុកលើកដែក ខេត្តកណ្តាលបានអំពាវនាវឲ្យមានការចូលរួមកាន់តែខ្លាំងដើម្បីលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ ពិសេសយកចិត្តទុកដាក់ផ្សព្វផ្សាយច្បាប់នានា ដែលពាក់ព័ន្ធផលប្រយោជន៍ស្ត្រី កុមារ និង យុវវ័យ ដើម្បីកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានគ្រប់រូបភាពលើស្ត្រី កុមារនិង យុវវ័យ ព្រមទាំងអន្តរាគមន៍ជួយជនរងគ្រោះឲ្យទាន់ពេលវេលា ហើយផ្តន្ទាទោសជន ល្មើសតាមច្បាប់ ។
លោកជំទាវ ពុំ ចន្ទីនី ក្នុងនាមជាប្រធានក្រុមចលនាស្ត្រី នៃក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុកលើកដែកផងដែរនោះ បានអំពាវនាវបែបនេះក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវានារីអន្តរជាតិ ៨ មីនា ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រី នៅសា លាស្រុកលើកដែក នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ ។
តំណាងឲ្យឯកឧត្តម ហេង រតនា ប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក លោកជំទាវពុំចន្ទីនី បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិ ភាពនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ នៅក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ “ស្ត្រី គឺស្នូល។ រាជរដ្ឋាភិបាលនិងបន្តលើកកម្ពស់មភាពយេនឌ័រ តាមរយៈការបង្កើនវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេង ស្រីក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសា ធារណៈដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយ ផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការគ្រួសារកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនិងយេនឌ័រលើស្ត្រីនិងកុមារ និងការលើក កម្ពស់អន្តរជំនាន់។ លោកជំទាវបន្តថា ជាមួយគ្នានេះរាជ រដ្ឋាភិបាលនិងបន្តទប់ស្កាត់រាល់ទម្រង់នៃអំពើហិង្សាទាក់ ទងនិងយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីតាមរយៈកម្មវិធី និងយុទ្ធសាស្ត្រអាទិភាពដូចជា លើក កម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ អនុវត្តរបៀបវារៈនិងផែនការសកម្ម ភាពជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខលើកកម្ពស់កិច្ចគាំពារសង្គមដែលឆ្លើយតបនឹងយេនឌ័រ ការងារសមរម្យនិងកន្លែងដែលមានមេត្រីភាពសម្រាប់ស្ត្រី និងការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់ជាសកលសំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌។ពង្រឹងភាពអង់អាចដល់ស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល សហគ្រិនភាព ការអភិវឌ្ឍន៍ជំនាញ សេដ្ឋកិច្ចគិតគូរពីសុខុមាលភាព អភិវឌ្ឍន៍បៃតង ការប្រែប្រួលអាកាសធាតុ ព្រមទាំងភាពជាអ្នកដឹកនាំ និង អភិបាលកិច្ចប្រកបដោយបរិយាបន្ន។
លោកជំទាវបញ្ជាក់ថា កិច្ចការទាំងនេះ ចាំបាច់ត្រូវការការ ចូលរួមកិច្ចសហការ និងភាពជាដៃគូពីគ្រប់តួអង្គ និង ដៃគូពាក់ព័ន្ធ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិលជាពិសេសពីគ្រួសារនីមួយៗ ក្នុងការ ចូលរួមពន្លឿនវឌ្ឍនភាព និងដាក់ចេញនូវវិធានការនានា ដើម្បីឈានដល់ការសម្រេចបាន ដូចការកំណត់នៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិ និងស្របតាមសេចក្តី ថ្លែងការណ៍ទីក្រុងប៉េកាំង របស់អង្គការសហប្រជា ជាតិ។ ការប្រារព្ធយុទ្ធនាការអន្តរជាតិ ៨មីនា ក្នុងឆ្នាំនេះ គឺជាយុទ្ធនាការជាតិដើម្បីអបអរសាទរនូវវឌ្ឍនភាពនិង សមិទ្ធ ផលរបស់ស្ត្រី ឆ្លុះបញ្ចាំងលើមេរៀនបទពិសោធន៍ បញ្ហាប្រឈមកាលានុវត្តភាព និងលើកឡើងនូវទិសដៅអាទិភាព ដើម្បីឱ្យប្រសើរឡើងនូវសកម្មភាពជាក់លាក់ និងវិធានការជាវិជ្ជមាននានា ដើម្បីឆ្ពោះទៅធ្វើឱ្យសង្គមដែលមានបរិយាបន្ន និងសមភាពសម្រាប់ទាំងអស់គ្នា៕ អត្ថបទ៖ ភារម្យ







-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង