ព័ត៌មាន
កម្ពុជារៀបចំពិធីអបអរសាទរទិវាទឹក និងឧតុនិយមពិភពលោកឆ្នាំ២០២៥
ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប នៅព្រឹកថ្ងៃទី២១ខែមីនានេះ បានរៀបចំពិធីអបអរសាទរទិវា«ទឹក និងឧតុនិយម ពិភពលោក ឆ្នាំ២០២៥» នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ក្រោមអធិបតីភាពឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម ដោយមានការអញ្ជើញចូលរួមពីតំណាង ក្រសួងស្ថាប័នពាក់ព័ន្ធ និងនិស្សិតមកពីសាកលវិទ្យាល័យនានាសរុបប្រមាណ ៤០០នាក់ ។
នៅក្នុងអង្គពិធីឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ទឹក គឺជាជីវិតជាទស្សនទានដ៏ពេញនិយមបំផុតលើសកលលោកក្នុងសហស្សវត្សរ៍ថ្មីនេះ ដែលសំដៅដល់ការកកើតឡើង និងការទ្រទ្រង់នៃជីវិតមនុស្ស សត្វ និងរុក្ខជាតិ លើភពផែនដីនេះដោយសារទឹក។ហើយធនធានទឹក ជាស្នូលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច បរិស្ថាន និងវប្បធម៌។
ក្នុងន័យនេះ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តតាមគោលនយោបាយទឹករបស់ព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ដែរថា «ទិវាទឹក និងឧតុនិយមពិភពលោក» គឺជាព្រឹត្តិការណ៍ដែលត្រូវបានទទួលស្គាល់ជាសកល ដោយបង្ហាញពីសារៈសំខាន់នៃធនធានទឹក និងសេវាឧតុនិយម ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងភាពធន់នឹងអាកាសធាតុ។ ទិវាទឹក និងឧតុនិយមពិភពលោកក្នុងឆ្នាំនេះ ផ្តោតលើប្រធានបទ«ការការពារផ្ទាំងទឹកកក» និង«រួមគ្នាបិទគម្លាតការប្រកាសព្រមានជាមុន»។ ប្រធានបទទាំងពីរនេះ បង្ហាញពីសារៈសំខាន់នៃការការពារប្រភពទឹក និងការពង្រឹងប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ៕ អត្ថបទ៖ទូច សោភ័ណ









-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦