ព័ត៌មាន
សម្ដេចធិបតី អំពាវនាវដល់សិស្សានុសិស្សឱ្យចៀសឆ្ងាយពីគ្រឿងញៀន ដែលនឹងនាំឱ្យខូចអនាគត
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើការអំពាវនាវដល់សិស្សានុសិស្សទាំង ឡាយឱ្យចៀសឆ្ងាយពីគ្រឿងញៀន ដែលនឹងនាំឱ្យខូចអនាគត ងាកមកខិតខំប្រឹងប្រែងរៀនសូត្រដើម្បីឆ្លើយតបទៅ នឹងការខិតខំលះបង់របស់ឪពុកម្ដាយដែលចង់ឃើញកូនមានអនាគតល្អ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និង សមិទ្ធផលនានា នៃវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្នុងក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២១ ខែមីនា នេះ បាន ណែនាំសិស្សានុសិស្សឱ្យចៀសឆ្ងាយពីគ្រឿងញៀន នាំខូចអនាគតខ្លួន ជាពិសេស ឪពុកម្ដាយខូចចិត្ត ដែលបានខិតខំលះបង់គ្រប់យ៉ាងដើម្បីចិញ្ចឹមបីបាច់ថែរក្សាកូន ចង់ឃើញកូនបានល្អ តែមិនបានដូចបំ ណងប្រាថ្នា ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងប្រាប់សិស្សានុសិស្ស គ្រូបង្រៀនទាំងអស់ អំពីការខិតខំគិតគូរ គ្រប់បែបយ៉ាងនាពេលនេះចំពោះវិស័យអប់រំ ពិសេសគឺការរឹតបន្តឹងការសិក្សាអប់រំ ការប្រឡងនាពេលចុង ក្រោយនេះ គឺដើម្បីអនាគតរបស់យុវជន ដែលជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូច្នេះសិស្សានុសិស្សទាំង អស់ត្រូវតែខិតខំរៀនសូត្រឱ្យបានក្លាយខ្លួនទៅជាធនធានមនុស្សប្រកបដោយថាមពលរបស់ជាតិ ៕អត្ថបទ៖ វ៉ាន់







-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦