ព័ត៌មាន
សម្ដេចធិបតីបញ្ជាក់អំពីការពង្រីកបរិមាណ និងគុណភាពអប់រំ ឱ្យដល់តំបន់ចុងកាត់មាត់ញក
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបញ្ជាក់អំពីការខិតខំយក ចិត្តទុកដាក់ក្នុងការពង្រីកបរិមាណ និងគុណភាពអប់រំឱ្យដល់តំបន់ចុងកាត់មាត់ញក បង្កើតលទ្ធភាពការ ទទួលបានការសិក្សារបស់កូនចៅប្រជាពលរដ្ឋគ្រប់តំបន់ ។
ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៃវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្នុងក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២១ ខែមីនា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងអប់រំ យុវជន និងកីឡា ជំរុញ ពង្រឹងការអប់រំរៀនសូត្រចាប់ពីថ្នាក់បឋមរហូតដល់ថ្នាក់ទី១២ ដែលជាមូលដ្ឋានគ្រឹះរឹងមាំ។ បង្កើនបរិ មាណសាលា និងគុណភាពដល់គ្រប់តំបន់ទាំងអស់តាមជំហ៊ាន ដើម្បីជួយសម្រួលដល់លទ្ធភាពរបស់ កូនចៅប្រជាពលរដ្ឋនៅគ្រប់តំបន់ទាំងអស់។
សម្ដេចធិបតី ក៏បានបញ្ជាក់អំពីការការធ្វើទំនើបកម្មលើវិស័យអប់រំជាបន្តបន្ទាប់តាមជំហ៊ានៗ ចាប់ តាំងពីថ្នាក់មូលដ្ឋានឡើងទៅ ដើម្បីលើកកម្ពស់ធនធានមនុស្សរបស់ប្រទេសកម្ពុជាឱ្យកាន់តែខ្លាំងក្លា ។ ជំរុញពង្រឹងគុណវុឌ្ឍិរបស់លោកគ្រូ អ្នកគ្រូ តាមរយៈការជំរុញលោកគ្រូអ្នកគ្រូ ឱ្យខិតខំសិក្សាស្រាវជ្រាវជាប់ ជាប្រចាំ ដើម្បីគុណភាពនៃការបង្រៀន ៕អត្ថបទ៖ វ៉ាន់













-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦