ព័ត៌មាន
ការទប់ស្កាត់នាំចូលសាច់បង្កករបស់រាជរដ្ឋាភិបាល បានគាំទ្រភាពរីកចម្រើន នៃការចិញ្ចឹមសត្វក្នុងស្រុក
ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ថា វិធានការណ៍ទប់ស្កាត់នៃការនាំចូលសាច់បង្កករបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល១ឆ្នាំមក នេះ បានគាំទ្រពេញទំហឹងលើការចិញ្ចឹមសត្វក្នុងស្រុក និងបានកែប្រែកសិដ្ឋានមួយចំនួន ឈានទៅចិញ្ចឹមសត្វជាលក្ខណៈឧស្សាហកម្ម ទំទើប ឆ្លើយតបដល់ការផ្គត់ផ្គង់សាច់លើទីផ្សារ និងការនាំចេញ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ថ្លែងលើកឡើងក្នុងសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន ស្តីពីការចិញ្ចឹម នៅកម្ពុជា នេះថា ជុំវិញការចិញ្ចឹមសត្វជ្រូក គោ មាន់ ទាន នៅកម្ពុជា, នៅដើមឆ្នាំ២០២៤ អ្នកចិញ្ចឹមនៅកម្ពុជា ជាពិសេសការចិញ្ចឹមជ្រូក កសិករបានជួបឧបសគ្គបន្តិចបន្តួច ប៉ុន្តែបន្ទាប់ពីរាជរដ្ឋាភិបាលបានបិទផ្អាកបំណែកនៃសាច់បង្កក បានធ្វើឱ្យសកម្មភាពនៃការចិញ្ចឹមសត្វ ក្នុងស្រុកកម្រើកឡើងយ៉ាងផុលផុស និងបានជំរុញផ្គត់ផ្គង់ជំនួសការនាំចូលបានទាំងស្រុង ដែលនេះបានបង្ហាញឱ្យឃើញពីការរីកចម្រើន យ៉ាងឆាប់រហ័សនៃការចិញ្ចឹមសត្វនៅកម្ពុជា។
លោក ស្រ៊ុន ពៅ បន្ថែមថា មកដល់បច្ចុប្បន្ន វិស័យចិញ្ចឹមសត្វជ្រូកនៅកម្ពុជា បានកំពុងវិវត្តន៍រីកច្រើន និងកំពុងកែប្រែឈានទៅ ចិញ្ចឹមជាលក្ខណៈឧស្សាហកម្មទំទើប ប្រកបដោយអនាម័យ និងស្របតាមស្តង់ដារខ្ពស់ សម្រាប់ផ្គត់ផ្គង់សាច់ក្នុងស្រុកដែលមានគុណភាព និងកំពុងតម្រង់ទិសទៅរកទីផ្សារនាំចេញ។ របត់នៃការរីកចម្រើននេះ នឹងបន្តទៅមុខប្រកបដោយទំនុកចិត្ត ទោះបីរាជរដ្ឋាភិបាល បើកឱ្យ នាំចូលសាច់បង្កកឡើងវិញក៏ដោយ ។ បញ្ហានេះផងដែរ លោកក៏បានសំណូមពរខ្លះៗ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ សូមអនុញ្ញាតឱ្យនាំចូល សាច់ដែលមានគុណភាព ចំណែកប្រភេទសាច់ដែលកម្ពុជាមាន គួរកាត់បន្ថយនៃការនាំចូល ដើម្បីជំរុញការរីកលូតលាស់ក្នុងការចិញ្ចឹម សត្វ និងផ្គត់ផ្គង់សាច់សត្វប្រកបដោយនិរន្តរភាព។
សូមបញ្ជាក់ថា កន្លងមកនេះ បន្ទាប់ពីទីផ្សារចិញ្ចឹមសត្វក្នុងស្រុកបានស្រុតចុះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវអន្តរាគមន៍ មានរយៈពេល រយៈពេល ៦ ខែ ចាប់ផ្ដើមពីខែ មីនា ឆ្នាំ២០២៤ និងបានបន្តការអន្តរាគមន៍រយៈពេល ៦ ខែបន្ថែម លើវិធាការណ៍ទប់ស្កាត់នៃការនាំ ចូលសាច់បង្កក ដើម្បីជួយជ្រោមជ្រែង និងលើកកម្ពស់ ការចិញ្ចឹមសត្វក្នុងស្រុក ឲ្យការរីកចម្រើនខ្លាំងក្លា សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចជាការនាំចេញ។ ជុំវិញវិស័យកសិកម្មនេះដែរ នៅក្នុងឆ្នាំ ២០២៥ នេះ រាជរដ្ឋាភិបាលរំពឹងថា វិស័យកសិកម្ម នឹងបន្តសម្រេចបាន កំណើនល្អក្នុងរង្វង់ ១,១% ដោយសារការបន្តនិន្នាការល្អនៃអនុវិស័យដំណាំ និងការបន្តងើបឡើងវិញនៃអនុវិស័យនេសាទ ខណៈដែល អនុវិស័យចិញ្ចឹមសត្វនៅបន្តមានស្ថិរភាព, ដោយសារការរំពឹងទុកនូវការកើនឡើងនៃផលិតកម្ម ដែលជំរុញដោយតម្រូវការក្នុងស្រុក សម្រាប់បម្រើការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍ គួបផ្សំជាមួយវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល និងការអនុវត្តរបស់គម្រោង របស់ដៃគូរអភិវឌ្ឍន៍នានា៕អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦