ព័ត៌មាន
ឆ្នាំ២០២៤ កម្មវិធីជាតិកំចាត់រោគរបេង សម្រេចបាននូវអត្រាព្យាបាលជោគជ័យ លើសពី ៩០%
ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអៈអាងថា ក្នុងឆ្នាំ២០២៤ កម្មវិធីជាតិកំចាត់រោគរបេង សម្រេចបានសមិទ្ធិផលសំខាន់ៗថ្មីបន្ថែមទៀត ពិសេស ការបន្ត រក្សាបាននូវអត្រាព្យាបាលជោគជ័យ លើសពី ៩០% និងបានស្រាវជ្រាវរកឃើញ ជំងឺរបេង គ្រប់សណ្ឋានសរុប ចំនួន ៣៣ ៧៦៩ ករណី ។
ការថ្លែងរបស់ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ យ៉ាងដូច្នេះក្នុងពិធីបិទ សន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេស លើកទី២៨ ប្រចាំឆ្នាំ ២០២៤ ដែលបានប្រព្រឹត្តិទៅ អស់រយៈពេល ២ថ្ងៃ យ៉ាងសកម្ម និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រកបទៅដោយ បរិយាកាស ស្និទ្ធស្នាល និង រីករាយក្រៃលែង, នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បន្តថា ការរក្សាបាន ការគ្របដណ្តប់នៃដំណើរការសេវារបេង នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពទាំងអស់ទូទាំងប្រទេស ព្រមទាំងមានសេវារបេងនៅតាមសហគមន៍ ផងដែរ។ ជំនះដោះស្រាយនូវរាល់ចំណុចខ្វះខាតទាំងនេះ រួចហើយពង្រឹងចំណុចខ្លាំង ឱ្យកាន់តែមានលក្ខណៈប្រសើរឡើង ដើម្បីចូលរួម សម្រេចឱ្យបាននូវ គោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាព នាដំណាច់ ឆ្នាំ២០៣០ និងគោលដៅនៅបណ្តាឆ្នាំបន្ត ក៏ដូចជារួមចំណែក ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសុខុមាលភាពសង្គម ។
ឆ្លៀតក្នុងឱកាសនេះតាងនាមអោយក្រសួងសុខាភិបាល ឯកឧត្តម សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុត និងកត្តញ្ញូតាធម៍ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេច ជួយឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា រួមទាំងជំងឺរបេងផងដែរ។ ក្នុងក្តីសោមនស្សរីករាយ ចំពោះលទ្ធផលខាងលើផងដែរ ក៏សូមថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងភាគីអង្គការអន្តរជាតិ ជាដៃគូទាំងអស់ដែលមានជាអាទិ៍ អង្គការសុខភាពពិភពលោក (WHO), អង្គការមូលនិធិសកល (Global Fund), អង្គការ USAID និងអង្គការផ្សេងៗទៀត ដែលបានឧបត្ថម្ភគាំទ្រ ដល់ការងាររបេង គ្រប់ថ្នាក់ និងគ្រប់ផ្នែក រាប់ទាំងការងារ អភិវឌ្ឍន៍ធនធានមនុស្ស ការផ្គត់ផ្គង់សំភារៈបរិក្ខារ ឱសថ និងការងារ បច្ចេកទេស ធ្វើឱ្យការងារកំចាត់រោគរបេង បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ។
បើតាមរបាយការណ៍បូកសរុបសន្និបាត ស្តីពីការងារកំចាត់រោគរបេង របស់លោកប្រធានមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន ថា ដំណើរការសន្និបាតក្នុងរយៈពេល ២ថ្ងៃកន្លង មកនេះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងរួមគ្នា រវាង ស្ថាប័ន សុខាភិបាល និងប្រតិបត្តិករ គ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធផ្សេងៗ ព្រមទាំងអង្គការជាតិ និង អន្តរជាតិនានា ទៀត ផង។ អាស្រ័យដោយមានកិច្ចទំនាក់ទំនង និងសហការបានយ៉ាងល្អដូច្នេះហើយ ទើបការងារកំចាត់រោគរបេងកន្លង មក ទទួលបានជោគជ័យ គួរជាទីមោទនៈ៕អត្ថបទ រដ្ឋា
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦