ព័ត៌មាន
រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមដាក់ការដ្ឋានរៀបចំតុបតែងប្រារព្ធកម្មវិធីសង្ក្រាន្តវត្តភ្នំ
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមការងារនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ បានចាប់ផ្តើមដាក់ការដ្ឋានរៀបចំតុបតែងគ្រឿងភ្លើងលំអរ ឆាកប្រគំតន្ត្រី ស្តង់ពិព័រណ៍ និងរៀបចំទីតាំងសប្បាយភាពនានាទៀត ដើម្បីត្រៀមប្រារព្វព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំ នៅក្នុងបរិវេណរមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសានេះ។
បើតាមលោក ទុយ សុភា មន្ត្រីតំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានថ្លែងថា នៅក្នុងដំណើរការដាក់ការដ្ឋានសាងសង់ រៀបចំរចនាតុបតែងភ្លើងពណ៌ ឆាកប្រគំតន្ត្រី ស្តង់ពិព័រណ៍នៅពេលនេះ ត្រៀមប្រារព្វកម្មវិធីសង្ក្រាន្តវត្តភ្នំឆ្នាំនេះ គឺមានរៀបចំទីតាំងធ្វើកម្មវិធីបង្ហាញទម្រង់សិល្បៈ ល្បែង របាំ ម្ហូបអាហារ តាមបែបវប្បធម៌ ប្រពៃណីខ្មែរ ប្រមាណ១៥ទីតាំង ក្នុងនោះមានដូចជា ទីតាំងពិធីធ្វើកិច្ចសាសនា ហែរក្បួនពុទ្ធរូប ទីតាំងស្តង់ពិព័រណ៍បង្ហាញសម្បតិ្តវប្បធម៌ខ្មែរ ទីតាំងសួនផ្ការំដួល ទីតាំងសម្តែងរបាំសិល្បៈទស្សនីយភាព និងទីតាំងរាំកម្សាន្តសប្បាយតាមបែបខ្មែរជាដើម។
តាមការគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីក្រុងពិលីបើកការដ្ឋានសាងសង់រៀបចំទីតាំងប្រារព្វកម្មវិធីសង្ក្រាន្តវត្តភ្នំ នៅថ្ងៃទី២៧ ខែមីនានេះ ហើយការដ្ឋានរៀបចំទីតាំងប្រារព្វពិធីទាំងមូល នឹងធ្វើឲ្យហើយ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឈានចូលមកដល់ ។
មន្ទីរទេសចរណ៍រាជធានីភ្នំពេញរំពឹងថា ព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំឆ្នាំ២០២៥នេះ នឹងមានពលរដ្ឋ ភ្ញៀវទេសចរជាតិអន្តរជាតិ ចូលរួមទស្សនាកម្សាន្តសប្បាយកើនលើសឆ្នាំកន្លងទៅ ខណៈព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំរយៈពេល៤ថ្ងៃ នៅក្នុងឆ្នាំ២០២៤កន្លងទៅ គឺមានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិចូលទស្សនាកម្សាន្តសប្បាយ មានប្រមាណ១លាន២៤ម៉ឺននាក់ និងបានធ្វើឲ្យរាជធានីភ្នំពេញទាំងមូលដ្ឋានទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រមាណជាង ១លាន៣០ម៉ឺននាក់ ទេសចរអន្តរជាតិជិតពីរម៉ឺននាក់ ៕ អត្ថបទ៖ ស៊ុម សុខជា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា