ព័ត៌មាន
សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ រៀបចំទិវាជាតិសុខភាពមាតា ទារក កុមារ និងយុវជន
បន្ទាយមានជ័យ៖ ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាព ចំពោះមាតា ទារក កុមារ និងយុវជននោះ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានរៀបចំទិវាជាតិ សុខភាពមាតា ទារក និងកុមារ ព្រមទាំងយុវជន ក្រោមប្រធានបទ៖ ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាល សាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវជន ដែលប្រារព្ធធ្វើនៅសាលាសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត
ក្រោមវត្ដមានលោក បឹង គឹមសឹង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា ព្រមទាំងមានការចូលរួមពី ស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាល ទារក កុមារតូចៗចំនួន ៥០គ្រួសារនៅថ្ងៃទី២១មីនាឆ្នាំ២០២៥។
លោក ឃុន វុទ្ធី អនុប្រធានគណៈកម្មាធិការសាខាបានអានសារលិខិត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ មានខ្លឹមសារថា ជាមួយនឹងការពង្រឹង និងកែលម្អសេវាសុខាភិបាលសាធារណៈនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យជាតិ ការចូលរួមជាដៃគូពីសេវាសុខាភិបាលឯកជន ក្នុងប្រព័ន្ធសុខាភិបាលយើងបានផ្ដល់នូវការទទួលបានសេវាវេជ្ជសាស្ត្រ ដែលមានគុណភាពកាន់តែប្រសើរ ជាពិសេសក្នុងការថែទាំសុខភាពមាតា ទារក កុមារ និងយុវជននៅកម្ពុជា។ ទោះបីជាយើងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក៏ដោយ ក៏យើងនៅតែត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើឲ្យសេវាថែទាំសុខភាពរបស់យើងកាន់តែល្អប្រសើរឡើង និងផ្សព្វផ្សាយទៅកាន់មនុស្សកាន់តែច្រើនថែមទៀត ក្រោមពាក្យស្លោក “ជីវិតមានសុខភាពល្អ កម្ពុជានិងមានការរីកចម្រើន”។ សង្គមមានសុខភាពល្អ គឺជាគ្រឹះនៃការអភិវឌ្ឍប្រកបដោយនិរន្តភាព និងដើម្បីឲ្យកម្ពុជាសម្រេចបានទស្សនវិស័យក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០២៥ ចាំបាច់ត្រូវវិនិយោគធនធានក្នុងការលើកស្ទួយសង្គមជាតិឲ្យមានសុខភាពល្អ។
ក្នុងនោះដែរលោក បឹង គឹមសឹង បានមានប្រសាសន៍ផ្ដាំផ្ញើដល់ស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ កូនតូចទាំងអស់ សូមស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាពឱ្យបានតាមការកំណត់របស់គ្រូពេទ្យ ដើម្បីទទួលបានវ៉ាក់សាំងការពារជម្ងឺផ្សេងៗ ព្រមទាំងស្ម័គ្រចិត្តចូលរួមធ្វើតេសឈាម នឹងត្រូវទៅសម្រាលកូននៅមន្ទីរពេទ្យ។ សូមស្ត្រីទាំងអស់ដែលសម្រាលកូនហើយ សូមទៅពិនិត្យសុខភាពព្រមទាំងយកកូនទៅជាមួយ ដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺ និងបន្តបំបៅដោះកូនតែមួយមុខគត់។សូមចូលរួមលុបបំបាត់ជំងឺឆ្លងផ្សេងៗ ពិសេសសូមយកកូនស្រីអាយុចាប់ពី ៩ឆ្នាំ ទៅចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនឲ្យបានគ្រប់ៗគ្នា។ សូមទទួលយកនូវវិធីពន្យារកំណើតដើម្បីមានសុខភាពល្អទាំងម្ដាយនិងកូន។
គួរបញ្ជាក់ថា ទិវាជាតិសុខភាពមាតា ទារក កុមារ និងយុវជន នាឱកាសនេះផងដែរ សាខាកាកបាទក្រហមក៏បានចែកជូនអំណោយមនុស្សធម៌ ដល់ស្ត្រីចូលរួម ៥០គ្រួសារ ក្នុង១គ្រួសារៗទទួលបាន មីជាតិ ១កេះ ត្រីខ ១យួរ ទឹកដោះគោឆៅ ១ឡូ ទឹកសណ្ដែក ១យួរ នំប្រៃ ១ថង់ ឃិត ១កញ្ចប់ និងថវិកាបន្ថែមមួយចំនួនផងដែរ៕ ឃិនសារិទ្ធ










-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង