ព័ត៌មាន
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយមជ្ឈមណ្ឌលអ្នកដំណើរអន្តរជាតិហោះឆ្លងកាត់ដ៏ធំលើពិភពលោក
នៅថ្ងៃទី២១ ខែមីនានេះ លោកឧកញ៉ា ឆាសស៍ វ៉ាន់ នាយកក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជាCAIC បានទទួលអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ៦០ស្ថាប័ន អញ្ជើញទស្សនាការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈព្រលានយន្តហោះថ្មីដ៏ធំមួយនេះ គឺមានបំណងចង់ប្រក្លាយខ្លួនជាមជ្ឈមណ្ឌលអ្នកដំណើរអន្តរជាតិដ៏ធំ សម្រាប់ធ្វើដំណើរហោះឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយ។
ថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មានជាតិអន្តរជាតិ លោកឧកញ៉ា ឆាលស៍ វ៉ាន់ ថ្លែងថា បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិតេជោ TIA ដែលកំពុងសាងសង់ជិតហើយរួចរាល់នេះ គឺបានជាប់លំដាប់ថ្នាក់ទី៩ នៃប្រលានយន្តហោះអន្តរជាតិលំដាប់4F ទាំងអស់លើពិភពលោក ខណៈដែលព្រលានយន្តហោះអន្តរជាតិតេជោថ្មីនៅកម្ពុជានេះគឺមានលទ្ធភាពទទួលជើងយន្តហោះប្រភេទA380 ដែលជាប្រភេទយន្តហោះខ្នាតធំអន្តរជាតិហោះឆ្លងទ្វីបអាចហោះមកចុះចតបាន។
លោកឧកញ៉ា ឆាលស៍ វ៉ាន់ បានថ្លែងថា ថ្ងៃខាងមុខ យើងក៏មានបំណងចង់ប្រែក្លាយអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះឲ្យទៅមជ្ឈមណ្ឌលអ្នកដំណើរអន្តរជាតិធ្វើដំណើរហោះឆ្លងកាត់ និងដឹកនាំទំនិញហោះឆ្លងកាត់ពីប្រទេសមួយទៅប្រទេសផ្សេងៗទៀតផងដែរ។
លោកឧកញ៉ា ឆាលស៍ វ៉ាន់ ថ្លែងថា ជារួមនៅពេលដែលអាកាសយានដ្ឋានអន្តរជាតិសាងសង់ក្នុងដំណាក់កាលទី១ហើយរួចរាល់ គឺគ្រប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិនានា នឹងធ្វើការផ្លាស់ប្តូរទាំងអស់គ្នាពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ មកចុះចតនៅព្រលានថ្មីនេះទាំងអស់ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗថ្មីបីបន្ថែមទៀត ក៏បានបើកជើងហោះហើរត្រង់ចុះចតនៅព្រលានថ្មីនេះផងដែរ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល បាននិងកំពុងសាងសង់នៅលើទំហំដីជិត២៦០០ហិចតា ហើយដំណើរការសាងសង់មានបីដំណាក់កាល ហើយការសាងសង់ព្រលាននៅក្នុងដំណាក់កាលទី១ នេះ គឺបានសាងសង់ចំណាយអស់ថវិកាប្រមាណជិត២០០០លានដុល្លាអាមេរិច ដែលមានសមត្ថភាពអាចទទួលអ្នកដំណើរអន្តរជាតិ ប្រមាណ១៥លាននាក់ ហើយតាមការគ្រោងទុក អាកាសយានដ្ឋានថ្មីនេះ នឹងបើកដំណើរនៅក្នុងខែកក្កដា ឆ្នាំ២០២៥នេះ៕ អត្ថបទ៖ ស៊ុម សុខជា




-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS22 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន7 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន4 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍