ព័ត៌មាន
លោក យឿន យឿត ចាត់ទុក «ក្រុមប្រឹក្សាជាតិតស៊ូ» របស់ក្រុមជ្រុលនិយមជាការញុះញង់ និងបោកប្រាស់
អ្នកតាមដានស្ថានការណ៍នយោបាយ និងការអភិវឌ្ឍកម្ពុជា លោក យឿន យឿត បានចាត់ទុក «ក្រុមប្រឹក្សា ជាតិតស៊ូ» របស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានទណ្ឌិតក្បត់ជាតិបីជំនាន់នៅពីក្រោយខ្នងនោះ គឺជាសកម្មភាពនយោបាយ ញុះញង់ លាបពណ៌ដើម្បីតែផលប្រយោជន៍របស់ពួកផងខ្លួនមួយដំបរស្វាប៉ុណ្ណោះ ខណៈចលនានេះគ្មានបងប្អូនប្រជាពលរដ្ឋណាគាំទ្រ និងដើរតាមនោះទេ ផ្ទុយទៅវិញមានតែពលរដ្ឋធ្វើការថ្កោលទោសវិញ។
លោក យឿន យឿត បានលើកឡើងថា ក្នុងនាមប្រជាពលរដ្ឋខ្មែរម្នាក់ដែលកំពុងរស់នៅក្រោមម្លប់ នៃសុខសន្តិភាព សូមធ្វើការថ្កោលទោសចំពោះក្រុមប្រឆាំងជ្រុលនិយម ក្រុមឧទ្ទាមក្រៅច្បាប់ ដែលបាន បង្កើតអង្គការចាត់តាំងនៅក្រៅប្រទេសមួយដែលមានឈ្មោះថា «ក្រុមប្រឹក្សាជាតិតស៊ូ» គឺជាចលនាបោក ប្រាស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅក្រៅប្រទេស។ មួយវិញទៀតចលនារបស់ពួកឧទ្ទាមក្រៅច្បាប់ទាំងនោះធ្វើឡើងដើម្បីប្រជាភិថុត បំភ្លើសបំភ្លៃការពិត ក្នុងគោលបំណង បំបែកបំបាកសាមគ្គីភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅយ៉ាងសុខសប្បាយ ក្រោមម្លប់នៃសុខសន្តិភាពជាដើមនោះ។
យ៉ាងណាក៏ដោយអ្នកតាមដានស្ថានការណ៍នយោបាយ និងការអភិវឌ្ឍកម្ពុជារូបនេះ ចំអកឡកឡឺយទៅក្រុមចលនា របស់ក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះទៀតថា គ្មានពលរដ្ឋណាស្តាប់តាម ធ្វើតាមក្រៅតែពួកគ្នីគ្នាពួកគេនៅក្រៅស្រុកប៉ុន្មាននាក់នោះទេ ខណៈបងប្អូនប្រជាពលរដ្ឋបានមើលឃើញថា រាជរដ្ឋាភិបាលបច្ចុប្បន្ន ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី បានធ្វើឲ្យប្រទេសមាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យនោះ៕ អត្ថបទបាន ចក់

-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន7 days agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង