ព័ត៌មាន
ភ្ញៀវទេសចរជិត៤ម៉ឺននាក់ ទស្សនាទិដ្ឋភាពថ្ងៃរះកំពូលប្រាសាទអង្គរវត្តកាលពីម្សិលមិញ
សៀមរាប៖ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទីពីរនៃព្រឹត្តិការណ៍សមរាត្រី ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែច្រើនបានបន្តមកទស្សនាទិដ្ឋភាពដ៏អស្ចារ្យនេះ។
ក្នុងនោះភ្ញៀវទេសចរសរុប មានចំនួន៣៧,០០៣នាក់ ដោយក្នុងនោះភ្ញៀវទេសចរជាតិចំនួន: ៣៣,៥០០ នាក់ និងភ្ញៀវទេសចរបរទេស ចំនួន៣,៥០៣ នាក់។
ដោយឡែកបើតាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរាសម្រាប់ថ្ងៃទី១ នៃព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដនាព្រឹកថ្ងៃទី២១ ខែមីនា បានទាក់ទាញអ្នកទេសចរចម្រុះជាតិសាសន៍ប្រមាណជាង ២ ម៉ឺននាក់ ក្នុងនេះភ្ញៀវទេសចរបរទេសជិត ៤ ០០០នាក់។
សូមបញ្ជាក់ថា សមរាត្រីប្រាសាទអង្គរវត្ត (Equinox Angkor) ជាបាតុភូត ព្រះអាទិត្យ រះចំកំពូលកណ្តាលនៃប្រាសាទអង្គរ។ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាល ប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន២ដង ជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សា កើតឡើងនៅថ្ងៃទី២២ ខែកញ្ញា៕







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា