ព័ត៌មាន
រដ្ឋមន្រី្តអប់រំ បើកមហាសន្និបាត និងប្រគល់បណ្ណសរសើរជូននាយក និងគ្រូឆ្នើមនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបើកមហាសន្និបាត និងពិធីប្រគល់បណ្ណសរសើរជូននាយក / នាយិកាឆ្នើម និងគ្រូឆ្នើម ប្រចាំឆ្នាំ២០២៤ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។
លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានលើកឡើងថា នេះគឺជាសន្និបាត ប្រចាំឆ្នាំលើកទី៣របស់សហព័ន្ធសេវាអប់រំនៅកម្ពុជា ក្នុងការជួបជុំសមាជិកចំនួន១៤០គ្រឹះស្ថានអប់រំ ដើម្បីបង្កើនទំនាក់ទំនង និងសាទរនូវសមិទ្ធផល ដែលយើងទទួលបានពីការសាមគ្គីគ្នាបង្កើតជាសមាគម តាំងពីឆ្នាំ២០២០ និងអំឡុងពេលកូវីដ-១៩មកម៉្លេះ លទ្ធផលនេះ ស បញ្ជាក់យ៉ាងច្បាស់ពីសុភាសិតខ្មែរមួយពោលថា “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់”។ សហព័ន្ធសេវាអប់រំនៅកម្ពុជា តែងតែស្តាប់ និងព្យាយាមសម្របសម្រួល បញ្ហាដែលសមាជិកបានជួបប្រទះ ជាពិសេសការផ្តល់យោបល់ ផ្តល់ព័ត៌មាន និងលើកទឹកចិត្ត គ្រឹះស្ថានដែលជាសមាជិកឱ្យគោរពតាមច្បាប់ នានាផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី សូមយកឱកាសនេះដើម្បីនូវកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចបានចក្ខុវិស័យវែងឆ្ងាយ។ ដូច្នេះយើងស្រមៃមើលទសវត្សទី៨០ សម្តេចតេជោ ប្រកាសទទួលស្គាល់កម្មសិទ្ធឯកជន និងអនុញ្ញាតឲ្យបង្កើតនូវគ្រឹះស្ថានសិក្សាឯកជន ដែលជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ននេះដែលជាសេដ្ឋកិច្ចទីផ្សារ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ សូមចូលរួមអបអរសាទរដល់ឯកឧត្តមបណ្ឌិត ហុង លីម ដែលត្រូវបានតែងតាំងជាប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ក្នុងអាណត្តិ២០២៥-២០២៧ថ្មីនេះ និងអបអរសាទរដល់នាយក នាយិកាឆ្នើម និងគ្រូឆ្នើមប្រចាំឆ្នាំ២០២៤ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
បើតាមឧកញ៉ា ប៉ិច បូឡែន សហស្ថាបនិក និងប្រធានក្រុមទីប្រឹក្សាសហព័ន្ធសេវាអប់រំកម្ពុជា មានប្រសាសន៍ថា សហព័ន្ធសេវាអប់រំនៅកម្ពុជា ត្រូវបានបង្កើតឡើងដោយមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ តាមសេចក្តីប្រកាសលេខ ១៤៩៦ ប្រ.ក ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានទស្សនវិស័យចង់ឱ្យធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាមានជំនាញ ចំណេះដឹង និងភាពជាអ្នកដឹកនាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕ អត្ថបទ រដ្ឋា






-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន7 days agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង