ព័ត៌មាន
មេរដ្ឋាករទឹកអះអាងថា ការផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំងនេះមិនមានបញ្ហាកង្វះទឹកស្អាតនោះឡើយ
អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អះអាងថា នៅក្នុងរដូវប្រាំងឆ្នាំនេះ ការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ សម្រាប់តំបន់ ដែលមានបណ្តាញទៅដល់ នឹងមិនមានបញ្ហាកង្វះទឹកស្អាតសម្រាប់ប្រើប្រាស់នោះឡើយ ខណៈបច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតដល់ ១ លានម៉ែត្រគីប នៅក្នុងមួយថ្ងៃៗ។
ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងក្នុងកិច្ច សម្ភាសន៍ នៅក្នុងពិធីតភ្ជាប់បំពង់មេនាំទឹកឆៅថ្មីកោះនរា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះថា ជុំវិញការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋនេះ បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតសរុបបានចំនួន ១ លានម៉ែត្រគីបក្នុងមួយថ្ងៃ ប៉ុន្តែការចែកចាយទឹកស្អាតជាក់ស្តែង បានចំនួនត្រឹម ៨៧ ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃប៉ុណ្ណោះ បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកំពុងខិតខំពង្រីកបណ្តាញទៅកាន់តំបន់ជាយក្រុងបន្ថែមដូចជា ការពង្រីកទៅតំបន់ជាប់ព្រំប្រទល់ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដើម្បីជំរុញផ្គត់ផ្គង់ទឹកដែលនៅសល់ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ទាំងនោះបន្ថែមទៀត។
ឯកឧត្តម លើកឡើងបន្តទៀតថា ចំពោះការផ្គត់ផ្គង់ទឹកនេះ នាពេលកន្លងមក នៅក្នុងរដូវប្រាំងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តែងតែជួបបញ្ហាខ្លះៗអំពីសម្ពាធទឹក ជាពិសេសសតំបន់ដែលនៅចុងបំពង់ ប៉ុន្តែនៅក្នុងរដូវប្រាំងឆ្នាំនេះវិញ ការផ្គត់ផ្គង់ទឹកស្អាតចំពោះ តំបន់ដែលមានបណ្តាញទៅដល់ នឹងមិនមានបញ្ហាកង្វះទឹកស្អាតទៀតឡើយ ខណៈបច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានផ្គត់ផ្គង់ ទឹកដល់ ១ លានម៉ែត្រគីបនៅក្នុងមួយថ្ងៃៗ។
សូមបញ្ជាក់ថា ចំពោះផែនការផលិតទឹកស្អាតនេះ ចាប់ពីឆ្នាំ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរោងចក្រផលិតទឹកស្អាតចំនួន ៨ កន្លែង ដោយមានសមត្ថភាពផលិតបាន ១ លានម៉ែត្រគូប ក្នុងមួយថ្ងៃ ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតឲ្យស្របតាមតម្រូវការប្រើ ប្រាស់របស់ប្រជាពលរដ្ឋ នៅតំបន់សេវាដែលមានស្រាប់ ក្នុងនោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញផលិត និងផ្គត់ផ្គង់ទឹកស្អាតប្រចាំឆ្នាំ បាន ចំនួនក្នុងរង្វង់ ៣៦៥ លានម៉ែត្រគូប បើគិតពីចំនួនផ្គត់ផ្គង់ជូនប្រជាជននៅរាជធានីភ្នំពេញ ក្នុងរង្វង់ប្រមាណជាង ៩០ ភាគរយរួច ហើយ បច្ចុប្បន្នរដ្ឋាកទឹកស្អាតស្វយ័តក្នុងភ្នំពេញ បានកំពុងសម្រុកពង្រីកសេវាទឹកស្អាតបន្ថែមទៀត ដើម្បីជំរុញសម្រេចឱ្យបាន ១០០ ភាគរយ៕ អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦