ព័ត៌មាន
ឯកឧត្តម ឃឹម ហ្វីណង់៖ វិស័យកសិកម្មកម្ពុជានឹងរឹងមាំជាងមុនប្រសិនបើ «ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា-Contract Farming» អាចអនុវត្តបានដោយប្រសិទ្ធភាព
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍បញ្ជាក់ថា វិស័យកសិកម្មកម្ពុជានឹងរឹងមាំជាងមុន ព្រមទាំងមានសមត្ថភាពប្រកួតប្រជែងជាមួយកសិផលប្រទេសដទៃ ទាំងលើកត្តាថ្លៃ បរិមាណ និងគុណភាព ប្រសិនបើ«ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា-Contract Farming» អាចអនុវត្តបានដោយប្រសិទ្ធភាព។
ឯកឧត្តម ឃឹម ហ្វីណង់ ថ្លែងថា ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងដឹកនាំធ្វើកិច្ចការជាច្រើនក្នុងពេលកន្លងមក ដើម្បីជំរុញ និងបង្កបរិយាកាសអំណោយផលដល់ការធ្វើផលិតកម្មកសិកម្មជាប្រព័ន្ធបែបនេះ រួមមានការរៀបចំច្បាប់ស្តីពីការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការលើកទឹកចិត្តឱ្យកសិករចងក្រងគ្នាផលិតជាសហគមន៍កសិកម្មទំនើប។
ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ថា ការធ្វើសមាហរណកម្មនៃខ្សែច្រវ៉ាក់ផលិតកម្មក្នុងវិស័យកសិកម្មនឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់វិស័យកសិកម្មទាំងមូល ជាពិសេសការពារបងប្អូនកសិករខ្នាតតូចដែលធ្វើកសិកម្មជាលក្ខណៈគ្រួសារពីហានិភ័យទីផ្សារ៕




-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦