ព័ត៌មាន
យុវជនទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដើម្បីមានអនាគតល្អ ជួយកសាងប្រទេសជាតិ
កំពង់ឆ្នាំង៖ សិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរ ខេត្តកំពង់ឆ្នាំងបានអោយដឹងថា «យុវជនដែលសេពគ្រឿងញៀនមិនមានអនាគតល្អឡើយ នាំទុក្ខលំបាកដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ព្រោះពួកគេ អាចហ៊ានធ្វើបទល្មើសគ្រប់យ៉ាងដើម្បីបានលុយទៅទិញគ្រឿងញៀនមកសេព។ ដូចនេះ យើងជាយុវជន ត្រូវខិតខំរៀនសូត្រ និងឆ្លើយថាទេជាមួយគ្រឿងញៀន»។ សិស្សានុសិស្បបានអោយដឹងបែបនេះ ក្នុងពេលលោក ស៊ីវ សារិន អភិបាលរងស្រុករលាប្អៀរ ដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគ្រឿងញៀន បញ្ហាក្មេងទំនើង ពិនិត្យលើអនាម័យបរិស្ថាន និងចំណីអាហារនៅក្នុងសាលារៀន នាថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៥នេះ។
សិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរបានបន្តថា៖ បញ្ហាគ្រឿងញៀនមិនមែនជារឿងដោយឡែកណាមួយរបស់នរណាម្នាក់នោះទេ វាគឺជារឿងរបស់យើងទាំងអស់គ្នា “ ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន, ត្រូវជៀសឲ្យផុតពីគ្រឿងញៀនដែលបំផ្លាញអនាគតខ្លួនឯង, ត្រូវបញ្ឈប់គ្រឿងញៀន ដើម្បីខ្លួនឯង និងគ្រួសារ រួមនិងសង្គមជាតិ។ សាធារណជនទូទៅ ពិសេសយុវជនទាំងអស់ត្រូវប្រឹងប្រែងអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្តថាកម្ពុជា ជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន ។
លោក ស៊ីវ សារិន អភិបាលរងស្រុករលាប្អៀរ បានលើកឡើងថា៖ សម្រាប់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបន្តវេនពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ននេះ គឺសម្តេចធិបតីបានបន្តបេសកកម្មនៅក្នុងការទប់ស្កាត់ បង្ការ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានដាក់ចុះនូវវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀន ។ ដូចនេះប្អូនៗជាសិស្សទាំងអស់ ត្រូវឆ្លើយថាទេជាមួយគ្រឿងញៀន និងខិតខំរៀនសូត្រ ដើម្បីជីវភាពខ្លួនឯង គ្រួសារ និងជាទំពាំងស្នងឬស្សី ជួយដល់ការអភិវឌ្ឍន៍ប្រទេសជាតិយើង។
ម្យ៉ាងវិញទៀត មាតាបិតា ឬអាណាព្យាបាលសិស្ស មានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកជំរុញកុលបុត្រ កុលធីតារបស់ខ្លួនឲ្យខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ ដើម្បីកាត់បន្ថយភាពក្រីកក្នុងគ្រួសារ និងជួយពង្រឹងឲ្យកូនចៅខ្លួនមានការទទួលខុសត្រូវលើខ្លួនឯង មានសីលធម៌ និងអាកប្បកិរិយាថ្លៃថ្នូរ ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ។ ការកសាងវប្បធម៌សន្តិភាព និងការអប់រំវប្បធម៌សន្តិភាព គឺជាភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់បុគ្គលិកសិក្សា គ្រួសារ និងសង្គមជាតិទាំងមូល ដោយឈរលើមូលដ្ឋាននៃការបណ្តុះបណ្តាលគុណធម៌ និងឥរិយាបថ ដែលឆ្លុះបញ្ចាំងពីការគោរពជីវិត ការគោរពចំពោះមនុស្សជាតិ ការគោរពគោលការណ៍ច្បាប់ គោលការណ៍សេរីភាព ប្រជាធិបតេយ្យ និងយុត្តិធម៌ប្រឆាំងនឹងអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និងការរើសអើងគ្រប់ប្រភេទ។ សូមបន្តការអនុវត្តគោលការណ៍អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាពនេះ ឲ្យបានជ្រួតជ្រាបដល់សិស្សានុសិស្សគ្រប់ភូមិសិក្សា ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត ដើម្បីកសាងយុវជនជំនាន់ថ្មី ប្រកបដោយកាតរីកចម្រើនលើគ្រប់វិស័យ៕ កាំង ហុងវាស្នា





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤