ព័ត៌មាន
សិស្សសាលាមធ្យមវិចិត្រសិល្បៈកំពុងហាត់សមសម្ដែងសិល្បៈគ្រប់ទម្រង់ត្រៀមសម្រាប់ពិធីសង្ក្រាន្តឆ្នាំថ្មី
សិស្សសាលាមធ្យមវិចិត្រសិល្បៈកំពុងហាត់សមសម្តែងសិល្បៈចម្រុះគ្រប់ទម្រង់ សម្រាប់ពិធីសង្ក្រាន្ត របស់សាលា ដែលគ្រោងរៀបចំធ្វើឡើងនៅដើមខែមេសា ខែក្រោយនេះ ។
លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា នេះ បានប្រាប់BTVឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំសង្រ្កាន្តនៅថ្ងៃទី១ និងទី២ ខែមេសាខាងមុខនេះ ដោយមានកម្មវិធីបែបសាសនា ការសម្តែងសិល្បៈគ្រប់ទម្រង់ និងមានការតាំងពិរព័រណ៍ផងដែរ។ លោកបន្តថា បច្ចុប្បន្នសិស្សកំពុងមមាញឹកហាត់សមសម្តែងសិល្បៈចម្រុះគ្រប់ទម្រង់មានដូចជា របាំបុរាណ ប្រពៃណី ល្ខោនបាសាក់ ល្ខោននិយាយ និងល្បែងប្រជាប្រិយជាដើម។
សិស្សកំពុងហាត់សមរបាំបុរាណ និងប្រពៃណី បានបង្ហាញអារម្មណ៍រីករាយ ពេលលោកគ្រូ អ្នកគ្រូ ជ្រើសរើសពួកគេឲ្យចូលរួមសំដែងក្នុងពិធីសង្គ្រាន្តឆ្នាំថ្មីរបស់សាលា។ សិស្សទាំងអស់នោះ ក៍បានអំពាវនាវដល់សាធារណៈជន សូមអញ្ជើញចូលរួមសង្គ្រាន្តសាលាមធ្យមវិចិត្រសិល្បៈឲ្យបានច្រើនកុះករ។
សូមបញ្ជាក់ដែរថា សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មី នៅថ្ងៃទី១ និងទី ២ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរពីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ នៅពិធីសង្ក្រាន្តនេះ មានការបង្ហាញនូវទំនៀមទំលាប់វប្បធម៌ប្រពៃណីរបស់ខ្មែរ មានការសម្តែងទស្សនីយភាពសិល្បៈចំរុះ ការរាំលេងចង្វាក់ប្រជាប្រិយខ្មែរ លេងល្បែងប្រជាប្រិយខ្មែរ ពិធីសូត្រមន្ត រាប់បាត្រ និងពិធីស្រង់ព្រះ និងកម្មវិធីកម្សាន្តបែបប្រពៃណីជាច្រើនទៀត៕ អត្ថបទ៖ ទូច សោភ័ណ












-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង