ព័ត៌មាន
ពិធីប្រកាសស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុក បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
បន្ទាយមានជ័យ៖ ពិធីប្រកាសស្រុកភ្នំស្រុក បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មានការចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ សិស្សានុសិស្ស និង អង្គការទស្សនៈពិភពលោក សរុបចំនួន ៤៥០នាក់ នៅថ្ងៃទី២៣មីនាឆ្នាំ២០២៥ ម្សិលមិញនេះ ក្នុងបរិវេណសាលាស្រុកភ្នំស្រុក។
លោក ជូ បុត្រ អភិបាល នៃអភិបាលស្រុកភ្នំស្រុក មានប្រសាសន៍ថា ជាការពិតណាស់ ភាពជោគជ័យយ៉ាងត្រចះត្រចង់នេះ គឺបានមកអាស្រ័យដោយមានការគាំទ្រពីរដ្ឋបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការដៃគូ ដែលសម្រេចបានលទ្ធផលដ៏ ត្រចេះត្រចង់នេះ ហើយជាសមិទ្ធផល បានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍជាតិ ជា ពិសេសប្រជាពលរដ្ឋស្រុកភ្នំស្រុក បង្កើនលទ្ធភាពក្នុងការទទួលបាននូវប្រាក់ចំណូល មានសុខុមាលភាពល្អ ជីវភាពសមរម្យ អនាម័យស្អាត ដែលជាភាពសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះថាបើការរស់នៅមិនមានអនាម័យ ទឹកស្អាតប្រើប្រាស់ ជាប្រភពនាំឱ្យកើត ជំងឺឆ្លង ដែលជាហេតុនាំឱ្យប៉ះពាល់ដល់សុខភាព ទាំងសតិបញ្ញាស្មារតី ជាពិសេស ធ្វើឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
លោក ជា យុទ្ធារុណ ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានមានប្រសាសន៍ថា ការបន្ទោបង់ពាសវាលពាសកាល គឺជាបច្ច័យដ៏អាក្រក់មួយ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋ ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ជម្រើសល្អសម្រាប់ប្រជាពលរដ្ឋ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ មានការគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហេីយដើម្បីឈានសម្រេចទៅដល់គោលដៅឆ្នាំ២០៣០ ប្រទេសកម្ពុជា ត្រូវបញ្ឈប់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅមានកម្រិតខ្ពស់នៅ ឱ្យបានមុនឆ្នាំ២០៣០។
លោកប្រធានមន្ទីរ ក៏បានថ្លែងអំណរគុណអង្គការទស្សនៈពិភពលោក អង្គការដៃគូនានា និងវិស័យ ឯកជន នឹងបន្តចូលរួម គាំទ្រ និងសហការជាមួយគ្នា ដើម្បីអភិវឌ្ឍន៍លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទឱ្យកាន់តែរីកចម្រើនប្រសើឡើងបន្ថែមទៀត។
នាឱកាសនោះលោក ឃ្លោក នួយ អភិបាលរងខេត្ត បានថ្លែងការអបអរសាទររដ្ឋបាលស្រុកភ្នំស្រុក ដែលជាស្រុកទី២ ក្នុងចំណោមក្រុង-ស្រុក ទាំង៩ ដែលបានប្រកាសទទួលស្គាល់ជាផ្លូវការនូវ ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងបានជំរុញការងារផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទនៅក្នុងក្របខណ្ឌ នៃស្រុកទាំងមូលឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាថែមទៀត។ជាពិសេសគឺការរិះរកយន្តការរក្សានិរន្តរភាពជាស្រុក ODF ដើម្បីឈានទៅសម្រេចបាន ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងកម្រិតខ្ពស់ (ODF Plus) នាពេលខាងមុខ។
ជាមួយគ្នានោះក្នុងនាមរដ្ឋបាលខេត្តលោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអង្គការទស្សនៈពិភពលោក ដែលតែងតែយកចិត្តទុកដាក់ និងជួយគាំទ្រដល់វិស័យការងារផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ និងបានជួយជ្រោមជ្រែងស្រុកភ្នំស្រុក រហូតទទួលបានលទ្ធផលល្អ ជាស្រុកដែល បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងបានធ្វើពិធីប្រកាសទទួលស្គាល់ជាផ្លូវការនាថ្ងៃនេះផងដែរ៕ ឃិនសារិទ្ធ








-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ