ព័ត៌មាន
ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ និងជនរងគ្រោះធម្មជាតិ ១៦០គ្រួសារ នៅខេត្តប៉ៃលិន ទទួលអំណោយពីរាជរដ្ឋាភិបាល
ប៉ៃលិន៖ នៅសាលាឃុំស្ទឹងត្រង់ នៅថ្ងៃទី២៤ ខែមីនា នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងក្រុម ការងារ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ប្រជាពលរដ្ឋ ទីទ័លក្រ ចំនួន១៦០គ្រួសារ ដែលជាចាស់ជរា ស្រ្តីមេម៉ាយ ជនមានពិការភាព និងជនរងគ្រោះដោយសារ គ្រោះធម្មជាតិ មកពីភូមិចំនួន១៦ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថា ការចែកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរ យៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត នៅពេលនេះ គឺដើម្បីចូលរួមចំណែកដោះស្រាយ និងរួមចំណែកលើកកម្ពស់ជីវភាព បើទោះបីជាអំណោយទាំងនេះមិនបានបំពេញតាមតម្រូវការ របស់បងប្អូនក៏ពិតមែន តែក៏អាចដោះស្រាយបានមួយកម្រិតផងដែរ ដូច្នេះសូមលោកតា លោក យាយ អ៊ុំពូមីង និងបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កបង្កើនផលដំណាំឱ្យបានកាន់តែច្រើន ដើម្បីបង្កើនជីវភាពរស់នៅ ជាពិសេសត្រូវយល់ដឹងពីបច្ចេកទេសក្នុងការធ្វើការងារកសិកម្ម ទៅតាមការណែនាំរបស់មន្ត្រីជំនាញ។
លោកជំទាវ បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជន កម្ពុជា មិនដែលទុកប្រជាពលរដ្ឋណាម្នាក់ចោល ឱ្យដាច់បាយដោយមិនដឹង និងមិនបានដោះស្រាយនោះឡើយ ជាពិសេសរាជដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះ ចំនួន៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យាឌីជីថល ក្នុងន័យ ដើម្បីជំរុញកំណើនការងារសមធម៌ ប្រសិទ្ធ ភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងកំណែទម្រង់ មុខងារសាធារណៈ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នព្រមទាំងគោលនយោបាយ និងកំ ណែទម្រង់ជាច្រើនផ្សេងទៀត។
លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រ យ័ត្នខ្ពស់ចំពោះសុខភាព ដោយសាររដូវនេះអាកាសធាតុក្តៅខ្លាំង និងមានភ្លៀងកក់ខែខ្លះៗដែលងាយបង្កឱ្យកើតជំងឺដម្កាត់ផ្សេងៗ ហើយបើមានកើតបញ្ហាអ្វីក្នុងមូលដ្ឋាន ត្រូវរាយការណ៍ទៅមេឃុំ/មេភូមិ ដែលនៅ ជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីឱ្យក្រុមការងារចុះជួយបានឆាប់រហ័ស និងទាន់ពេលវេលា ដោយឡែក អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចូលរួមសហការ និងជួយសង្រ្គោះប្រជាពលរដ្ឋគ្រប់ស្ថានភាព គ្រប់ហេតុ ការណ៍ ដោយនៅជាមួយប្រជាជន រួមរស់ជាមួយប្រជាជនគ្រប់កាលៈទេសៈ៕






-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦