ព័ត៌មាន
រដ្ឋបាលខេត្តប៉ៃលិនប្រារព្ធពិធីប្រុងពលីបួងសួងសុំសេចក្តីសុខត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន
ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន នឹងបើកព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី ដើម្បីបង្កឱកាសដល់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលកំពុងស្នាក់នៅក្នុងខេត្តបាត់ដំបង និងក្រៅខេត្ត បានកម្សាន្តសប្បាយ រីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ។
ពិធីប្រុងពលីបួងសួងសុំសេចក្តីសុខក្នុងការរៀបចំសាងសង់សំណង់ផ្សេងៗ ត្រៀមរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តប៉ៃលិន ឆ្នាំ២០២៥ ត្រូវបានធ្វើឡើងនៅមាត់ស្ទឹងប៉ៃលិន ក្រោមអធិបតីភាពលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី សំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពនានាជុំវិញខេត្ត និងក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តផងដែរ ។
សូមបញ្ជាក់ថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុននេះ រដ្ឋបាលខេត្ត បាន គ្រោងរៀបចំសង្ក្រាន្តប៉ៃលិនឱ្យបានអធិកអធមសម្រាប់ប្រជាពលរដ្ឋកម្សាន្តសប្បាយ ដោយមានកម្មវិធី ជា ច្រើន រួមមាន៖ កម្មវិធីតាមបែបសាសនា ការលេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីខ្នាតធំ និងការតាំង ពិព័រណ៍ផលិតផល នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាងណាទាក់ទាញចំណាប់ អារម្មណ៍មហាជនទាំងក្នុងខេត្ត និងក្រៅខេត្ត ឱ្យចូលរួមលេងកម្សាន្តសប្បាយឱ្យច្រើនកុះករ ។
ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិនឆ្នាំ២០២៥នេះ ដើម្បីបណ្តុះយុវជនឱ្យបង្ហាញពីទេពកោ សល្យ សក្តានុពល ឆន្ទៈ ការខិតខំប្រឹងប្រែង តាមរយៈការចូលរួមរៀបចំពិធីបុណ្យប្រពៃណីជាតិខ្មែរ ឬព្រឹត្តិ ការណ៍នានា ដើម្បីផ្តល់ឱកាសឱ្យយុវជនចូលរួមដោយស្ម័គ្រចិត្ត និងបានធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នា ទៅវិញទៅមក ព្រមទាំងបានបង្ហាញពីវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ ប្រពៃណី សាសនា ការរស់នៅ របស់ប្រជាពលរដ្ឋជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានឈ្វេងយល់ ដើម្បីធ្វើការផ្សព្វផ្សាយបន្ត ទៀតផងដែរ ៕







-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”