កីឡា
លោក Koji រំពឹងកូនក្រុមលេងបានល្អ ទល់ក្រុមអារូបា ដែលជាបទពិសោធន៍ថ្មី សម្រាប់ក្រុមគោព្រៃកម្ពុជា
លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានចាត់ទុកជំនួបមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិអារូបា នាល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ គឺជាបទពិសោធន៍ថ្មីមួយ សម្រាប់ក្រុមគោព្រៃ ដែលត្រូវជួបក្រុមមកពីទ្វីបផ្សេង ហើយសង្ឃឹមថា កូនក្រុមនឹងបង្ហាញការលេងមួយដ៏ល្អ ចំពោះមុខអ្នកគាំទ្រ ក្នុងជំនួបមិត្តភាពបើកឆាកឆ្នាំថ្មីនេះ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅថ្ងៃទី២៤ ខែមីនានេះ លោក Koji បានលើកថា ការប្រកួតជាមួយអារូបា គឺជាជំនួបដ៏ល្អមួយ ដែលលោកនឹងព្យាយាមជំរុញកូនក្រុមលេងឲ្យអស់ពីសមត្ថភាព ។ ទោះបីការប្រមូលផ្ដុំមិនទាន់ល្អតាមផែនការ តែលោកពិតជាចង់ឈ្នះការប្រកួតនេះ ពិសេសគឺការបង្ហាញទម្រង់លេងដ៏ល្អរបស់កូនក្រុម ។
រីឯប្រធានក្រុមគោព្រៃកម្ពុជា កីឡាករ កាន់ ម៉ូ ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រកួតនេះ ដើម្បីស្វែងរកជ័យជម្នះជូនអ្នកគាំទ្រកម្ពុជា ។ យ៉ាងណា កាន់ ម៉ូ ថាការប្រកួតនេះ មែនជាការប្រកួតងាយស្រួយឡើយ ទោះបីអារូបា បានធ្វើដំណើរវែងឆ្ងាយក៏ដោយ ។
ដោយឡែកលោក Marvic Bermudez គ្រូបង្វឹកក្រុមជម្រើសជាតិអារូបា និងកីឡាករ Nickenson Paul បានសម្ដែងក្ដីរីករាយក្នុងការមកប្រកួតមិត្តភាពនៅកម្ពុជា ។ លោកទទួលស្គាល់ពីគុណភាពកីឡាកររបស់កម្ពុជា តែបើក្រឡេកទៅមើលចំណាត់ថ្នាក់ពិភពលោកក្រុមទាំងពីរ គឺប្រហាក់ប្រហែលគ្នា ។ ដូច្នេះលោកសង្ឃឹមថា ការប្រកួតមិត្តភាពនេះ នឹងក្លាយជាការប្រកួតទាក់ទាញ ។
គួរដឹងថា ជំនួបមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិអារូបា នឹងធ្វើឡើងនាវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ នេះគឺជាជំនួបមិត្តភាពទី២ កំឡុងថ្ងៃ FIFA Day ប្រចាំខែមីនា ឆ្នាំ២០២៥ ដោយប្រកួតទី១ របស់ក្រុមគោព្រៃ បានរងបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះវៀតណាម ២-១ គ្រាដែលប្រកួតដំបូងរបស់ក្រុមជម្រើសជាតិអារូបា គឺចាញ់ក្រុមសមាជិកលីគកំពូលកម្ពុជា វិសាខា ៣-១ កាលពីថ្មីៗកន្លងទៅ ។ អត្ថបទ លី ឈុនឡា




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា