ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នគរបាលជាតិណែនាំដល់អស់លោកដែលបានចាត់តាំងអោយទទួលភារកិច្ចថ្មីត្រូវអនុវត្តកិច្ចការសេសសល់និងរួមសាមគ្គីឯកភាពផ្ទៃក្នុងដើម្បីសម្រេចគោលនយោបាយបច្ចកោណរាជរដ្ឋាភិបាលអាណត្តិទី៧
ស្វាយរៀង ៖ ឯកឧត្តម ឧត្តមសេនីយ៏ឯក តាន់ សំណាង អគ្គស្នងការរង តំណាងឯកឧត្តម នាយឧត្តមសេនីយ៏ សរ ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់អស់លោក ដែលបានការតែងតាំងអោយទទួលភារកិច្ចថ្មី ត្រូវបន្តអនុវត្តកិច្ចការដែលនៅសេសសល់ និងធ្វើការសាមគ្គីឯកភាពផ្ទៃក្នុងអង្គភាព និងថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង រដ្ឋបាលមូលដ្ឋាន ដែលអស់លោកប្រតិបត្តិការ អោយបានជិតស្និត ដើម្បីសម្រេចគោលនយោបាយបញ្ចកោណរាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងវិសយ័ការពាររក្សាសន្តិសុខ សណ្ឋាប់ធ្នាប់សង្គម ។
ការថ្លែងនិងមានប្រសាសន៍លើកឡើងរបស់មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលបែបនេះ បានធ្វើឡើងខណះដែល ឯកឧត្តមអញ្ជើញប្រកាសតែងតាំង ស្នងការរងនគរបាលខេត្ត និងសម្រួលភារកិច្ចមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចំនួន១៦រូប ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក សុខ រស់ អភិបាលរងខេត្ត និង អស់លោកជាមន្ត្រីថ្នាក់ដឹកនាំក្នុងស្ថាបន័នានាជុំវិញខេត្ត និង អស់លោក ជាអភិបាល អភិបាលរងស្រុក ក្រុង លោក លោកស្រីជា អធិការនគរបាលស្រុក ក្រុង និងនាយនគរបាលប៉ុស្តិរដ្ឋបាលឃុំ សង្កាត់ចំនួន២៩០នាក់ផងដែរ ។
ក្នុងនាមអគ្គស្នងការនគរបាលជាតិ ឯកឧត្តមអគ្គស្នងការរង បានសម្ដែងអបអរសាទរចំពោះស្នាដៃ របស់ថ្នាក់ដឹកនាំ ពិសេសអស់លោក លោកស្រី នៅក្នុងស្នងការដ្ឋាននគបាលខេត្ត ដែលកន្លងមកបានរួមដឹកនាំ និងអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ក្នុងវិសយ័រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ កាត់បន្ថយអត្រាបទល្មើស ពិសេសចរាចរណ៏ អោយនៅកំរិតទាប ដែលជាចំណែកទាក់ទាញអ្នកវិនិយោគអោយចូលមកកសាងមូលដ្ឋានគ្រឹះបង្កើតទីផ្សារការងារជូនពលរដ្ឋនៅក្នុងនិងក្រៅខេត្តជាបន្តបន្ទាប់ ។
ឯកឧត្ដម បានណែនាំដល់មន្តី្រដែលទទួលភារកិច្ចថ្មី ក៏ដូចមន្ត្រីដែលមានភារកិច្ចត្រូវរួមសាមគ្គី អនុវត្តការងារដោយយកចិត្តទុកដាក់ក្នុងការដោះស្រាយនូវបញ្ហាដែលកើតមាននៅគ្រប់មូលដ្ឋាន តាមរយះយកកត្តាឈ្នះៗទាំងអស់គ្នាធ្វើជាគោលការដោះស្រាយ។ យកចិត្តទុកដាក់ រក្សា សន្តិសុខសង្គម តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា វៀតណាម ជំរុញដល់ អធិការនគរបាល ស្រុក ក្រុង ប៉ុស្តិរដ្ឋបាលឃុំ សង្កាត់ បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពបន្ថែម តាមរយះដោះស្រាយបញ្ហាដែលកើតមាននៅក្នុងមូលដ្ឋានដូចជា អំពើហឹង្សា ចោរកម្ម ការប្រើប្រាស់គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៏ និងកង្វល់ផ្សេងៗ ទាំងសេវាតម្រូវការ សេវាបំរើ បង្ក្រាប ជាពិសេសរួមដោះស្រាយរាល់វិវាទទំនាស់ផ្សេងៗ រវាងពលរដ្ឋ និងពលរដ្ឋ ដែលប្រឈមលើការងារសន្តិសុខ សណ្ដាប់ធ្នាប់ឱ្យបានទាន់ពេលវេលាដើម្បីធានាដល់ការរស់នៅមានភាពសុខសុខដុមរមនាក្រោមម្លប់សន្តិភាព ។ ដោយ ៖ ភា សារិទ្ធ





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា